ក្នុងចំណោមតារានិករទាំង ១២ មានតារានិករចំនួន ៤ ដែលពិបាកនឹងដើរចេញពីស្នេហ៍ចាស់ជាទីបំផុត ពោលគឺនៅតែនឹកសង្សារចាស់ ចង់ដឹងសុខទុក្ខរបស់គេ ទាំងដែលពេលខ្លះគេធ្វើឱ្យឈឺចាប់យ៉ាងណាក៏ដោយ។
១. Scorpio (អ្នកកើតចាប់ពីថ្ងៃទី ២៣ តុលា ដល់ ២១ វិច្ឆិកា)
មនុស្សដែលជាតារានិករ Scorpio តែងតែលះបង់ និង ផ្តោតទៅលើស្នេហាយ៉ាងពេញទំហឹង មានការហួងហែងខ្លាំង ដូច្នេះហើយនៅពេលដែលស្នេហាមួយចប់ទៅ គេតែងតែមានការឈឺចាប់ខ្លាំងណាស់ ហើយក៏ពិបាកនឹងបំភ្លេចសង្សារចាស់បានដូចគ្នា លើសពីនេះទៀតគេតែងតែព្យាយាមរកចម្លើយ ព្យាយាមយល់ទៅលើរឿងឈឺចាប់ទាំងនោះ រហូតដល់កើតការស្មុគស្មាញដល់ខ្លួនឯង។
២. Capricorn (អ្នកកើតចាប់ពីថ្ងៃទី ២២ ធ្នូ ដល់ ១៩ មករា)
មនុស្សដែលជាតារានិករ Capricorn តែងឱ្យភាពសំខាន់ទៅលើទំនាក់ទំនងជានិច្ច ហើយបើសិនជាមានរឿងត្រូវបែកគ្នា គេក៏តែងតែព្យាយាមរកដំណោះស្រាយ ព្រោះមិនចង់ឱ្យទំនាក់ទំនងចប់ទៅដោយគ្មានន័យ។ នៅពេលដែលបែកគ្នាហើយ គេក៏នៅតែបារម្ភពីសង្សារចាស់ តែងតែចង់ដឹងពីសុខទុក្ខរបស់សង្សារមិនដែលដាច់ឡើយ។
៣. Virgo (អ្នកកើតចាប់ពីថ្ងៃទី ២៣ សីហា ដល់ ២២ កញ្ញា)
មនុស្សដែលជាតារានិករ Virgo ជាមនុស្សដែលមានភាពទន់ជ្រាយខាងអារម្មណ៍ ហើយនៅពេលដែលត្រូវប្រឈមមុខននឹងការចែកផ្លូវគ្នាក្នុងរឿងស្នេហា គេអាចនឹងមានអារម្មណ៍ច្របូកច្របល់ ហើយនឹងព្យាយាមព្យាយាមស្វែងរកដំណោះស្រាយ និង ផ្លូវមកត្រូវគ្នាវិញ ព្រោះមិនចង់បញ្ចប់ទៅដោយងាយៗឡើយ។
៤. Cancer (អ្នកកើតចាប់ពីថ្ងៃទី ២១ មិថុនា ដល់ ២២ កក្កដា)
មនុស្សដែលជាតារានិករ Cancer ជាមនុស្សដែលរ៉ូមែនទិច និង ទន់ភ្លន់ខ្លាំងណាស់នៅក្នុងរឿងស្នេហា ហើយតែងតែព្យាយាមចងចាំរឿងរ៉ាវល្អៗនៅក្នុងទំនាក់ទំនងជានិច្ច ដូចនេះហើយនៅពេលដែលស្នេហាចប់ទៅ គេក៏តែងតែនឹកឃើញរឿងចាស់ៗ និង តាមមើលសង្សារចាស់ជារឿយៗ ដោយសង្ឃឹមថាអាចនឹងត្រឡប់មកសាងស្នេហ៍ជាថ្មីវិញបាន៕