(វីដេអូ) ខ្លោចចិត្តណាស់! ចែគេន ឈរទឹកភ្នែកសស្រាក់ ពេលឃើញគេដឹកស-ពប្ដីមកដល់ផ្ទះ ហើយពោលយ៉ាងកម្សត់
មហាជនអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ ចែគេន បងស្រីអតីតតារាចម្រៀង យ៉ុង ចាន់កន្និកា កំពុងបង្ហាញអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់ស្វាមី ចែគេន នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ នេះ។
តាមការឱ្យដឹងលើផេកផ្លូវការរបស់លោក សាវិន ហ្វីលីព បានឱ្យដឹងថា ចែគែន ម្ចាស់ហាងកណ្ណិកាសាទ្បនពេលនេះ កំពុងចាត់ចែងធ្វើបុណ្យសពស្វាមីរបស់គាត់ ដែលមានឈ្មោះថា លោក សំ ករុណា ជាមន្រ្តីប៉ូលិសមួយរូប នៅវត្តអង្គមេត្រី ក្បែរគុកព្រៃស។ ហើយចំពោះមូលហេតុនៃការស្លាប់របស់ស្វាមីចែគែន គឺបណ្ដាលមកពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរវត្តម្នៀត។
អ្វីដែលកាន់តែរំជួលចិត្ត ក្រោយស្វាមីចាកចេញចោលប្រពន្ធកូនដោយមិនបានលាមួយម៉ាត់ ស្រាប់តែនៅមុននេះបន្តិច ចែ គេន បានបង្ហោះសារឈឺចាប់មួយ ដោយត្អូញត្អែរប្រាប់សពស្វាមីតាមរយៈហ្វេសប៊ុកផេកយ៉ាងខ្លោចចិត្តថា ៖ «ហេតុអីបងទៅចោលកូនយើងទាំងពីរនៅតូចៗណាស់បង អូនទទួលយកមិនបានទេ បង»។ សូមទស្សនាវីដេអូ ៖