ថ្មីៗនេះ នៅប្រទេសថៃមានករណីឃាត់ខ្លួនទៅលើបុរសជនជាតិប៉ូឡូញម្នាក់ ក្រោយពីគេបានទៅទះគូទនារីម្នាក់នៅកណ្តាលផ្សារ បង្កឱ្យនាងមិនសុខចិត្ត និង បានចាត់វិធានការតាមផ្លូវច្បាប់។
តាមព័ត៌មានបានឱ្យដឹងថា បុរសជនជាតិប៉ូឡូញខាងលើនេះ បានទះគូទនារីម្នាក់នៅក្នុងហាងទំនើបមួយកន្លែងមួយទំហឹង ដែលបង្កឱ្យនាងមានការអៀនខ្មាស រួចក៏បានទៅដាក់ពាក្យបណ្តឹង។ ខាងប៉ូលិសបានចេញដីកាកោះហៅបុរសរូបនេះមកបំភ្លឺ តែបុរសរូបនេះមិនព្រមទៅ ហើយថែមទាំងបោះពាក្យសម្តីថាខ្លួនមិនខុសនោះទេ ខ្លួនធ្លាប់ធ្វើរឿងនេះច្រើនដងហើយ គ្មានឃើញច្បាប់ឯណាយកទោសបានឡើយ។
យ៉ាងណាមិញ ចុងក្រោយខាងប៉ូលិសក៏បានចេញដីកាចាប់ខ្លួនបុរសខាងលើ ក្នុងករណីប្រព្រឹត្តអំពើមិនសមរម្យលើជនដែលអាយុចាប់ពី ១៥ ឆ្នាំឡើងដោយប្រើអំពើហិង្សាទៅលើបុគ្គលនោះ។ បុរសរូបនេះក៏ត្រូវប៉ូលិសឃាត់ខ្លួនបាននៅខុនដូរស្នាក់នៅ ហើយក៏បានបញ្ជូនទៅសាកសួរបន្តទៀត មុននឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕
ប្រភព៖ AMARINTV