សៃ ហ្វុន ថាខ្ញុំស្អប់បំផុតអ្នកណាមើលងាយជាតិសាសន៍ខ្ញុំ ក្រោយ Miss Grand ភូកេតថាច្រឡំបង្ហោះរូបឌឺដងប្រជាជនខ្មែរ
នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នេះបានធ្វើឱ្យមហាជនអ្នកគាំទ្រស្នេហាវិស័យបវរកញ្ញាខ្មែរមានការប្រតិកម្មជាខ្លាំង បន្ទាប់ពីបេក្ខភាពបវរកញ្ញា Miss Grand Thailand 2023 តំណាងឱ្យខេត្តភូកេត នាង Tia Li Taveepaichpan បានចេញមកបង្ហោះរូបកាត់ត ដែលបង្ហាញនូវការមើលងាយចំពោះប្រជាជនខ្មែរថាជាអ្នកចូលចិត្តចម្លងឈុត និង វប្បធម៌ពីប្រទេសថៃ។
ទន្ទឹមនឹងឃើញការបង្ហោះរូបភាពបែបមើលងាយមកកាន់ប្រជាជនខ្មែរដូច្នោះ គេឃើញថាមានមហាជនមួយចំនួនបានសម្ដែងការប្រតិកម្មជាខ្លាំង ព្រោះវាជាទង្វើមួយដែលអសីលធម៌។ ងាកទៅមើលបវរកញ្ញាភេទទី ៣ ខ្មែរ កញ្ញា សៃ ហ្វុន វិញ បន្ទាប់ពីឃើញទង្វើមិនសមរមរបស់បវរកញ្ញា Tia Li Taveepaichpan មកនាងបានចេញមកបង្ហាញចំណាប់អារម្មណ៍ឈឺចាប់ដែលគេមើលងាយដល់ជាតិសាសន៍ខ្មែរ។
តាមរយៈការបង្ហោះរបស់ កញ្ញា សៃ ហ្វុន បានរៀបរាប់ដូច្នេះថា ៖ «ខ្ញុំគាំទ្របវរកញ្ញាទាំងអស់មិនថានៅក្នុងកម្មវិធីអ្វីក៏ដោយគឺខ្ញុំស្រឡាញ់ទាំងអស់ ប៉ុន្តែខ្ញុំមិនគាំទ្រនូវទង្វើបវរកញ្ញាដែលមើលងាយជាតិសាសន៍ដទៃទេ ខ្ញុំស្អប់បំផុតអ្នកណាដែលមើលងាយជាតិសាសន៍ខ្ញុំថោក»៕