មិនដឹងកាត់រកអ្នកណា? អាយុ ១៥ ឆ្នាំចេះខ្ចីលុយតាមអនឡាញរាប់ពាន់ដុល្លារ ដើម្បីប៉ាវសង្សារញ៉ាំអី ចុងក្រោយវ័ណ្ឌ-កត្រូវក្តៅក្រហា./យដល់គ្រួសារ
ថ្មីៗនេះ មានករណីរបស់ក្មេងប្រុសវ័យ ១៥ ឆ្នាំម្នាក់ ដែលចេះខ្ចីលុយតាមអនឡាញអស់រាប់ពាន់ដុល្លារ ដល់ថ្នាក់វ័ណ្ឌ-កក្តៅក្រហាយដល់គ្រួសារ ព្រោះតែយកទៅប៉ាវចំណីឱ្យសង្សារ។
តាមព័ត៌មានបានឱ្យដឹងថា ករណីមួយនេះបានកើតឡើងនៅប្រទេសម៉ាឡេស៊ី ដោយក្មេងប្រុសខាងលើនេះ បានព្យាយាមយកចិត្តសង្សារដោយបានទិញត្រីចៀនជូរអែមឱ្យនាងជាប្រចាំ ហើយលុយដែលយកទៅទិញនោះ គឺគេបានខ្ចីពីកម្ចីអនឡាញដែលឃោសនានៅតាម TikTok អស់ចំនួន ១៣ ០០០ រីងគីត ស្មើប្រមាណជិត ៣ ០០០ ដុល្លារ។
យ៉ាងណាមិញ ក្រោយពីទ្រាំទ្រជាមួយនឹងបំណុលលែងបាន ក្មេងប្រុសរូបនេះក៏ទាក់ទងទៅកាន់អង្គភាពដែលឱ្យជំនួយទៅជនដែលរងគ្រោះដោយសារតែកម្ចីអនឡាញ។ ខាងអង្គភាពបានឱ្យដឹងថា គ្រួសាររបស់ក្មេងប្រុសនេះបានដឹងរឿងហើយ ហើយនេះមិនមែនជាករណីទីមួយនោះទេ ដែលមានក្មេងៗក្លាយជាជនរងគ្រោះព្រោះតែកម្ចីអនឡាញនេះ៕
ប្រភព៖ Sanook