បើកឆាកដើមខែកញ្ញា! ថ្លៃសាំងនៅដដែល តែម៉ាស៊ូតហក់ឡើង ៤០០ រៀល
នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤៧០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥៥០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះមានតម្លៃថេរ ពុំខុសពីសប្ដាហ៍មុននោះឡើយ ដោយតម្លៃសាំងធម្មតាកាលពីសប្ដាហ៍មុនមានតម្លៃ ៤៧០០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការឡើងថ្លៃចំនួន ៤០០ រៀលផងដែរ ដែលកាលពីសប្ដាហ៍មុនថ្លៃប្រេងម៉ាស៊ូតមានតម្លៃត្រឹមតែ ៥១០០ រៀល ក្នុង ១ លីត្រ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖