មិនត្រឹមតែស្អាតមួយមុខ! សាន្ត កុសុមៈ ឆ្លាតមានចំណេះដឹង អាចនិយាយបាន ៥ ភាសា
ក្រោយពីបានគ្រងតំណែង ធីតាឯកសង្ក្រា្តន្ត ឆ្នាំ ២០២១ ហើយនោះ តារាស្រីវ័យក្មេង សាន្ត កុសុមៈ បានបោះជំហានយ៉ាងជោគជ័យលើវិថីសិល្បៈ ដោយរួមមានការសម្តែងខ្សែភាពយន្ត ការថតផ្សព្វផ្សាយផលិតផល និង ជា BA របស់ក្រុមហ៊ុនជាច្រើន។
លើសពីនោះ ថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ បានបោះជំហានលើឆាកអន្តរជាតិ ក្នុងការដើរបង្ហាញម៉ូដក្នុងកម្មវិធី Rakuten Tokyo Fashion Week ថែមទៀតផង។
ជាការពិត ក្នុងវ័យ ២៣ ឆ្នាំ ក៏ពិតមែន តែកញ្ញា សាន្ត កុសុមៈ អាចចាត់ទុកថាជាតារាស្រីវ័យក្មេង ដែលជោគជ័យខ្លាំងលើវិស័យសិល្បៈ។ ក្នុងនោះ បើងាកមកកាន់ជីវិតឯកជនក៏មិនខុសគ្នាដែរ សាន្ត កុសុមៈ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីចំណេះដឹងរបស់នាង ដោយនាងអាចនិយាយបានច្រើនភាសាទៀតផង ។
សាន្ត កុសុមៈ ធ្លាប់បានឱ្យដឹងថា ក្រៅពីភាសាកំណើត នាងអាចនិយាយភាសារបរទេសដូចជា ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ និង ភាសាថៃថែមទៀតផង៕