(វីដេអូ) ទឹកចិត្តកីឡាករ! ឃើញវីដេអូ ឈុត សេរីវ៉ាន់ថង ឈរសម្ភាសទាំងហូរឈ-ា..មក្រោយបានជ័យជម្នះ មហាជនរំជួលចិត្ត
ថ្មីៗនេះមហាជនហាក់ចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញវីដេអូមួយក្នុងបណ្ដាញសង្គម TikTok និង ហ្វេសប៊ុក ដែលបានបង្ហាញពីសកម្មភាពកីឡាករប្រដាល់គុនខ្មែរមួយរូប ក្រោយទទួលបានជ័យជម្នះលើសង្វៀនទាំងមានរបួសលើខ្លួនហូរឈាមអំឡុងពេលសម្ភាស។
យោងតាមការបង្ហោះ និង វីដេអូជាច្រើនក្នុងបណ្ដាញសង្គមនោះ គេបានដឹងថា កីឡាករប្រដាល់គុនខ្មែរនោះមានឈ្មោះថា ឈុត សេរីវ៉ាន់ថង ជាកីឡាករមួយរូបក្នុងការប្រគួតកម្មវិធី «មរតកកូនខ្មែរ» ដោយបានក្លាយជាម្ចាស់ជើងឯក ក្រោយពីបានយកឈ្នះដៃគូយ៉ាងលំបាក ព្រមទាំងមានរបួសថែមទៀតផង។
ជាមួយគ្នានេះដែរ វីដេអូមួយដែលបានបង្ហោះចែករំលែកក្នុង TikTok ដោយបានបង្ហាញពីទិដ្ឋភាពពេលកំពុងសម្ភាស គឺកីឡាករ ឈុត សេរីវ៉ាន់ថង មានឈាមហូរពីក្បាលមក ព្រោះតែរបួសពេលប្រកួត។
ទន្ទឹមនឹងនោះ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនក៏បានបង្ហាញក្ដីសាទរចំពោះជ័យជម្នះរបស់លោក ឈុត សេរីវ៉ាន់ថង ខណៈដែលអ្នកខ្លះទៀតបានបញ្ចេញមតិលើវីដេអូថា «កោតសរសើរចំពោះទឹកចិត្តរបស់គាត់ណាស់ ស៊ូស្រក់ឈាម ដើម្បីគុនខ្មែរ» ហើយអ្នកខ្លះទៀតក៏បានបន្ថែមទៀតថា «ឈាមអ្នកប្រយុទ្ធគុនខ្មែរ ដ៏អស្ចារ្យ»។
មិនតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គម TikTok ជាច្រើនក៏បានបង្ហាញក្ដីរំជួលចិត្តចំពោះវីដេអូនេះដែរ ដោយបានលើកឡើងថា «នេះជាការពិត ឈាមពិត មិនមែនសម្ដែង» «បងប្រុសស្រក់ឈាម ខ្ញុំស្រក់ទឹកភ្នែក»៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
រូបភាពដោយ ៖ គុនខ្មែរ