(វីដេអូ) ធ្លាប់តែឃើញតែងខ្លួនខ្ញង់ៗដើរលើឆាក អ៊ិន លក្ខិណា ក៏ចំណាប់ខាងហែលទឹក ឆ្លងកាត់ទន្លេពីត្រើយម្ខាងទៅត្រើយម្ខាងទៀតយ៉ាងស្ទាត់
និយាយពីបវរកញ្ញា អ៊ិន លក្ខិណា ចាប់តាំងពីទទួលបានតំណែងជា Miss Cosmo Cambodia 2024 និង ជា Top 10 នៃកម្មវិធី Miss Cosmo 2024 មក នាងបានក្លាយជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនអ្នកគាំទ្រស្រឡាញ់គាំទ្រនាងខ្លាំង ដែលចូលចិត្តតាមដានសកម្មភាពនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗទាំងក្នុង និង ក្រៅប្រទេស។
យ៉ាងណាមិញ អ្វីដែលតែងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង គឺជារឿយៗតែងឃើញបវរកញ្ញារូបនេះ បញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយឡែកថ្មីៗនេះ អ្វីដែលបវរកញ្ញា អ៊ិន លក្ខិណា កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះនាងថែមមួយកម្រិតទៀត ខណៈឃើញថានាងមិនត្រឹមតែជាបវរកញ្ញាដ៏ស្រស់ស្អាត រាងតូចស្រឡូនតែងខ្លួនស្អាតៗដើរលើឆាកបវរកញ្ញាទេ ថ្មីៗនេះ បវរកញ្ញារូបនេះបានបង្ហាញចំណូលចិត្តមួយទៀតយ៉ាងភ្ញាក់ផ្អើល គឺសកម្មភាពហែលទឹកឆ្លងទន្លេចតុមុខយ៉ាងពូកែស្ទាត់ជំនាញគួរឱ្យសរសើរ៕
សូមទស្សនាវីដេអូខាងក្រោម៖