(វីដេអូ) ផ្ទុះសរសើរ! គ្រាន់តែ Speed ពេលដល់កម្ពុជាភ្លាម Miss Petite Global 2022 ពេជ្រ ម៉ៃណាវីតា ហុចទង់ជាតិកម្ពុជាឱ្យភ្លែត
ប៉ុន្មានថ្ងៃមកនេះ មហាជនក៏ដូចជាអ្នកស្នេហារថយន្តទំនើបៗប្រភេទ Supercar ច្បាស់ជាបានជ្រាបមកហើយនូវព្រឹត្តិការណ៍ Gumball 3000 ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និង ស្ថាប័នពាក់ព័ន្ធនានា។
ព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំតាំងបង្ហាញរថយន្ត និង បង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យជូនសាធារណជនទស្សនា និង ការប្រគំតន្រ្តីខ្នាតយក្សលំដាប់អន្តរជាតិកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងទីក្រុងភ្នំពេញ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី ១៦ ខែកញ្ញា ព្រឹត្តិការណ៍នឹងរៀបចំនៅឯទឹកដីខេត្តសៀមរាប មុននឹងបន្តដំណើរទៅកាន់ក្រុងប៉ោយប៉ែតនាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤។
ជាការពិតណាស់ ព្រឹត្តិការណ៍ Gumball 3000 ក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និង មានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និង អ្នកវិនិយោគនានាជុំវិញពិភពលោក។
ក្នុងនោះដែរ IShowSpeed ដែលជា Youtuber ល្បីឈ្មោះក៏មានវត្តមានក្នុងកម្មវិធីនេះដែរ ដោយលោកបានមកដល់ទឹកដីកម្ពុជាកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយមានការជិះដង្ហែក្បួនឡានពីប្រទេសវៀតណាម មកកាន់ទីក្រុងភ្នំពេញ។
ខណៈការមកដល់របស់ IShowSpeed នេះដែរ គេសង្កេតឃើញមានមហាជនកម្ពុជាជាច្រើនបានរង់ចាំទទួលស្វាគមន៍ ជាមួយការថតរូប និង ធ្វើកិច្ចសម្ភាសដល់ Youtuber ល្បីល្បាញរូបនេះ។ ក្នុងនោះ គេក៏បានឃើញ Miss Petite Global 2022 កញ្ញា ពេជ្រ ម៉ៃណាវីតា ក៏មានវត្តមានរង់ចាំ IShowSpeed ដែរ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ដល់ Miss Petite Global 2022 កញ្ញា ពេជ្រ ម៉ៃណាវីតា នោះ ព្រោះនៅក្នុងការស្វាគមន៍ IShowSpeed មកដល់ទឹកដីកម្ពុជា នាងបានហុចទង់ជាតិកម្ពុជាទៅឱ្យ Youtuber រូបនេះមុនគេ៕
សូមទស្សនា វីដេអូខាងក្រោម៖