បានបង់ពន្ធរួច ឬនៅ?! សល់ ២ ថ្ងៃទៀត ការប្រមូលពន្ធយានយន្តបិទបញ្ចប់ហើយ ករណីហួសថ្ងៃកំណត់ ត្រូវបង់ថ្លៃគុណនឹង ២
នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីរំឭកជូនដំណឹងដល់ម្ចាស់យានយន្ត ឱ្យបានដឹងថាការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យបានដឹងថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តឯកជនមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញទៅបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារមួយចំនួនដែលមានភ្ជាប់ក្នុងលិខិត។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ខាងអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ឱ្យដឹងថា ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធ ត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និង កងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖