ផ្ទុះផ្អើលថា G-Dragon និង Han So Hee ទាក់ទងគ្នា ឥលូវខាងភ្នាក់ងារតារាទាំងពីរចេញមកឆ្លើយតបហើយ
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានបុគ្គលអ្នកលេងបណ្ដាញសង្គមម្នាក់បានធ្វើការបង្ហោះពាក្យចចាមអារ៉ាមសង្ស័យថាតារាចម្រៀង G-Dragon និង តារាសម្ដែងស្រី Han So Hee អាចកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។ បុគ្គលរូបនោះអះអាងដោយលើកឡើងដំរួយរូបភាពរបស់ G-Dragon និង Han So Hee បង្ហោះលើបណ្ដាញសង្គមរបស់ពួកគេដែលមើលទៅហាក់ដូចជាថតនៅទីតាំងតែមួយ។
យ៉ាងណាមិញ ក្រោយពាក្យចចាមអារ៉ាមនេះផ្ទុះក្ដៅគគុក ឥលូវនេះខាងភ្នាក់ងាររបស់តារាទាំងពីរបានចេញមកឆ្លើយតបហើយដោយច្រានចោលទាំងស្រុងថា G-Dragon និង Han So Hee ទាក់ទងគ្នា។
ជាក់ស្ដែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ខាង Galaxy Corporation ដែលជាភ្នាក់ងាររបស់ G-Dragon បានឆ្លើយតបថា៖ «ពាក្យចចាមអារ៉ាមរវាងតារាទាំងពីរគឺមិនមែនជារឿងពិតនោះទេ»។ ខណៈខាងភ្នាក់ងាររបស់ Han So Hee ក៏ចេញមកបដិសេធដែរថា ការអះអាងទាំងនោះគឺមិនពិតដូចគ្នា៕
ប្រភព៖ Soompi