ព្រឺសម្បុរ! ពេលមានបុណ្យស-ពក្នុងភូមិ ឬ ក្បែរផ្ទះ គ្រូចិនសែ ម៉ុង ចែករំលែកឱ្យធ្វើរឿង ៣ យ៉ាងនេះ ដើម្បីសុំក្តីសុខ
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ដែលលោកគ្រូជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកចំណេះដឹងល្អៗពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ផ្ដល់នូវប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំ ជាដើម។
ថ្មីៗនេះផងដែរ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព តាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ និង ខ្សែភាពយន្តរឿង «គាស់ផ្នូរ» បានចែករំលែកអំពីវិធីសាស្ត្រគួរធ្វើនៅពេលមានបុណ្យសព នៅក្នុងភូមិ ឬ ក្បែរផ្ទះ។
លោកគ្រូបានបញ្ជាក់ឱ្យបានដឹងថា ពេលមានបុណ្យសព នៅក្នុងភូមិ ឬ ក្បែរផ្ទះ គួរធ្វើកិច្ចដូចខាងក្រោម៖
– យកអំបោះក្រហម ចងជាមួយដៃទ្វារផ្ទះ ទាំងទ្វាររបង និង ទាំងទ្វារផ្ទះធំ (ទ្វារក្រោយពុំចាំបាច់ទេ)
– ឧស្សាហ៍អុចធូបព្រះភូមិ ឬ ជំនាងផ្ទះ (បើមាន) ក្នុងពេលមានគេបុណ្យ និង ក្រោយបុណ្យប៉ុន្មានថ្ងៃ
– នៅយប់គេចប់បុណ្យ សូមយកអំបិល និង អង្ករ លាយគ្នាមួយចានចង្កឹះ ដោតធូប ៣ សរសៃ នៅមាត់ផ្លូវ អស់ធូបយកអំបិលអង្ករនោះបាចទៅផ្លូវ ហើយចូលផ្ទះជាការស្រេច៕
ប្រភព ៖ ហុងស៊ុយ