(វីដេអូ) ផ្ទុះចាប់អារម្មណ៍សកម្មភាព ហ៊ាទី ផ្អែមល្ហែមនឹងបុរសសង្ហាម្នាក់ក្នុង TikTok អ្នកគាំទ្រសង្ស័យមានទំនាក់ទំនងពិសេស
ហ៊ាទី ត្រូវបានគេស្គាល់ថាជាតារាហ្វេសប៊ុក និង Tiktok ដ៏មានប្រជាប្រិយភាពមួយរូបពូកែខាងវោហារ ព្រមជាមួយកាយវិការកំប្លុកកំប្លែង ការលេងទឹកមុខស្មើៗ ធ្វើឱ្យមហាជនអ្នកគាំទ្រចូលចិត្តតាមដានគាំទ្រវីដេអូរបស់លោក និង ផ្ទុះចំណើចសើចសប្បាយផងដែរ។
ជាមួយនឹងភាពល្បីល្បាញទទួលបានការស្រឡាញ់ចូលចិត្តច្រើនពីមហាជន ហ៊ាទី កាន់តែមានទីផ្សារខ្លាំងលើវិថីសិល្បៈ ដោយលោកក្ដោបបានការងារតាមកម្មវិធីផ្សេងៗជាច្រើន ការថតផ្សព្វផ្សាយឱ្យផលិតផលផ្សេងៗ ព្រមទាំងក្ដោបបានឱកាសក្លាយជាផ្នែកមួយក្នុងកម្មវិធីជជែកកម្សាន្ត «អ្នកជិតខាង» ទៀតផង។
ដោយឡែក ក្រៅពីឆក់បានការចាប់អារម្មណ៍លើសមត្ថភាពក្នុងវិស័យសិល្បៈ ថ្មីៗនេះ អ្នកបង្កើតមាតិកាបែបកំប្លែងល្បីឈ្មោះរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ខ្លាំងពីជីវិតឯកជនរបស់លោក ក្រោយពីបានឃើញវីដេអូមួយលើបណ្ដាញសង្គម TikTok ដែលជាសកម្មភាពរបស់លោកជាមួយនឹងបុរសរូបសង្ហាម្នាក់ថតរូបជាគូយ៉ាងស្និទ្ធស្នាលផ្អែមល្ហែម ហាក់ចង់បង្ហាញពីទំនាក់ទំនងអ្វីមួយនឹងគ្នា។
វីដេអូនោះ បង្ហោះដោយគណនី TikTok ឈ្មោះ yeamsarangratkh ដែលជាបុរសរូបសង្ហាថតស្និទ្ធជាមួយនឹង ហ៊ាទី ដ្បិតតែមិនបានដាក់ Caption បញ្ជាក់ពីអ្វីមែន ប៉ុន្តែសកម្មភាពនេះធ្វើឱ្យអ្នកគាំទ្រកំពុងដាក់ការសង្ស័យព្រោងព្រាតថា អ្នកទាំងពីរមានទំនាក់ទំនងពិសេសនឹងគ្នាលើសពីការរាប់អាន៕