មួយឈុតៗសុទ្ធតែច្នៃពីស្រុកខ្មែរ ប្រាសាទ ដាវីន ពាក់លេចធ្លោខ្លាំងក្នុងពេល arrivals កម្មវិធី Miss Universe 2024
បន្ទាប់ពីចាកចេញពីកម្ពុជាកាលពីថ្ងៃទី ២៧ ខែ តុលា ឥលូវនេះ ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជា ២០២៤ យើង បានទៅដល់ទឹកដីប្រទេសម៉ិកស៊ិក ទីរៀបចំការប្រកួតកម្មវិធី Miss Universe 2024 ។ អំឡុងពេល arrivals ឬការមកដល់របស់បវរកញ្ញាមកពីប្រទេសផ្សេងៗ ឃើញថាបវរកញ្ញាកម្ពុជាយើងពិតជាមានភាពលេចធ្លោ ជាពិសេសទៅលើការស្លៀកពាក់ ដែលពីមួយឈុតទៅមួយឈុត ពិតជាទាក់ទាញខ្លាំង សំខាន់ឈុតទាំងប៉ុន្មានសុទ្ធតែត្រូវបានច្នៃម៉ូដចេញពីកម្ពុជាទៅ។
- ឈុតទី ១៖ ឈុតនេះ ប្រាសាទ ដាវីន ពាក់ភ្លាមនៅពេលទៅដល់ទឹកដីម៉ិកស៊ិក។ ឈុតនេះជាការច្នៃម៉ូដពីម៉ាកសម្លៀកបំពាក់ SUELBÉE។
- ឈុតទី ២ ៖ ឈុតនេះធ្វើឱ្យ ប្រាសាទ ដាវីន មើលមកឡូយខ្លាំងជាមួយសាច់ក្រណាត់ពណ៌ខ្មៅភ្លឺផ្លេក លេងម៉ូដរឹបរាងបែបអេឡេហ្គង់ ជាពិសេសម៉ូដគ្របលើក្បាលស្ទីលហ្វេហ្សិនបំផុត។ ឈុតនេះនាងពាក់នៅថ្ងៃទី ១ បន្ទាប់ពីមកដល់ ហើយវាជាឈុតច្នៃដោយ បូរ៉ានិច កាត់ដេរ។
- ឈុតទី ៣ ៖ នៅព្រឹកថ្ងៃទី ២ ប្រាសាទ ដាវីន បានពាក់ឈុតជាអាវសាច់រលាស់ពណ៌ផ្ទៃមេឃ លេងម៉ូដឆិតបំណែកក្រណាត់ តឺនុយជាមួយសំពត់ខ្លីពណ៌ស បញ្ចេញស្ទីលបែបស្រស់ស្រាយ និង មានថាមពល។ ឈុតនេះរឹតតែលេចធ្លោឡើង ដោយមានបន្ថែមគ្រឿងលម្អជាកាបូបស៊ីគ្នានឹងឈុតផងដែរ។ ឈុតនេះច្នៃដោយ Eric Raisina ។
- ឈុតទី ៤៖ ថ្ងៃទី ២ ដដែល ប្រាសាទ ដាវីន បានផ្លាស់ឈុតមួយបែបទៀតមានលក្ខណៈហ្វេហ្សិនលាយឡំភាពសិចស៊ី និង ស៊ីវិល័យ ដោយមានរំលេចពុម្ពផ្កាភ្លឺរលោងពណ៌ទឹកប្រាក់ ក្រឡេកពីជ្រុងណាក៏ទាក់ទាញ។ ឈុតនេះច្នៃដោយ បូរ៉ានិច កាត់ដេរ៕