(វីដេអូ) ទុករឿងចាស់ចោលមួយឡែក! អតីតបេក្ខជន MasterChef រដូវកាលទី ៣ ច្រើននាក់ ជួបជុំគ្នាញ៉ាំអាហារជប៉ុនស្និទ្ធស្នាលដូចបងប្អូន
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ កម្មវិធី MasterChef Cambodia រដូវកាលទី ៣ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនាររដូវកាលទី ៣ នេះហើយ ខណៈ Top 3 រួមមាន កញ្ញា ម៉ាលីន, អ្នកនាង លីនដា និង លោក សំអន។
ក្នុងនោះដែរ អ្នកគាំទ្រកាន់តែអន្ទះសាចង់ដឹងទៀតថា តើបេក្ខជនឆ្នើមរូបណានឹងអាចលើកពាន MasterChef Cambodia រដូវកាលទី ៣ នេះ? ស្របគ្នាជាមួយនឹងមានអ្នកគាំទ្រជាច្រើនទៀតបានដាក់ក្តីសង្ឃឹមលើ Idol របស់ពួកគេ គឺជាម្ចាស់ជ័យលាភីគ្រប់ៗគ្នា។
បកត្រឡប់ក្រោយ នៃការប្រកួតចាប់ផ្តើមតាំងពីសប្តាហ៍ទី ១ រហូតមកដល់ពេលនេះ ច្បាស់ជាអ្នកទស្សនាមិនដែលដាច់នោះ ច្បាស់ជាបានជ្រាបហើយថា នៅក្នុងចង្ក្រានបាយ MasterChef មិនត្រឹមតែមានកម្ដៅក្នុងការចម្អិនម្ហូបនោះឡើយ ពោលគឺសូម្បីបេក្ខជនមួយចំនួន ក៏ហាក់មានសម្តីធំតូចដាក់គ្នាទៀតផង។ ម្យ៉ាងវិញទៀត ពីមួយភាគទៅភាគបេក្ខជនខ្លះក៏ហាក់រីករាយនៃចំណងមិត្តភាពនៃការប្រកួត តែខ្លះទៀតប៉ះទង្គិចសម្តីដាក់គ្នា មើលមុខគ្នាមិនចំដូចដំណាក់ចុងក្រោយយ៉ាងដូច្នោះ។
ដោយឡែក ស្របពេលការទន្ទឹងអ៊ុតមើលតើបេក្ខជនរូបណានឹងលើកពានដែលចូលមកដល់នាចុងសប្តាហ៍នេះ ស្រាប់តែគណនីរបស់បេក្ខជនជាច្រើនរូបក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានបង្ហោះរូបភាព និង វីដេអូ បង្ហាញពីសកម្មភាពដ៏រីករាយដោយបាននាំគ្នាទៅញុំាអាហារជប៉ុន។
ក្នុងនោះ រូបភាព និង វីដេអូ ដែលត្រូវបានមហាជនបានយកបញ្ចេញមតិច្រើនជាងគេនោះ គឺពាក់ព័ន្ធនឹង Top 7 អ្នកនាង រស្មី និង Top 3 អ្នកនាង លីនណា ដែលស្និទ្ធស្នាលគ្នាខ្លាំង មិនដូចពេលប្រកួតនោះឡើយ។ ម្យ៉ាងវិញទៀត គឺអ្នកទាំង ២ លេង Tik Tok បង្ហោះវីដេអូជាមួយគ្នាទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖