កាន់តែក្ដៅ! Allan ទទួលសំណើផលិតកុនពីអ្នកវិនិយោគម្នាក់ ដោយត្រូវការទុនត្រឹម ៨ ម៉ឺនដុល្លារដើម្បីថតរឿងមានគុណភាព
ពិតណាស់ ថ្មីៗនេះ ស្របពេលភាពយន្តខ្នាតធំរឿង «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ របស់ផលិតកម្ម LD កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តខ្មែរ ដែលកំពុងទទួលបានការចាប់អារម្មណ៍គាំទ្រចែករំលែកពីមហាជនជាច្រើន និង បញ្ចេញមតិរៀងៗខ្លួន ដោយក្នុងនោះ គេក៏បានឃើញអ្នកបង្កើតមាតិកាល្បីឈ្មោះ Allan ក៏បានបញ្ចេញជាមតិលើភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ នេះដែរ។
ក្នុងនោះ លោក Allan បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «-Neath’s Love Story 2 ខ្ញុំទើបតែមើលរឿងនាងនាថវគ្គ 2 រួច។ បើនិយាយពីសាច់រឿងលើកនេះ គឺចាញ់រឿងវគ្គមួយទៅទៀត។ អ្វីៗដែលតួអង្គទាំងអស់បានធ្វើគឺគ្មានប៉ះពាល់អីដល់សាច់រឿងទាំងមូលទេ (nothing effects the plot) feel boring haft of the time. ហើយខ្ញុំនឹងបកស្រាយពីមូលហេតុ, ហេតុអ្វីក៏ខ្ញុំនិយាយបែបនេះនៅក្នុងវីដេអូខាងមុខ។ ខ្ញុំមិនទាន់ចេញវីដេអូឥឡូវនេះទេ, ពីព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលរឿងនេះសិន។ ដើម្បីពេលមើលវីដេអូខ្ញុំទៅ, នឹងយល់ថាខ្ញុំចង់និយាយពីអ្វី។ វីដេអូខ្ញុំនឹងចេញនៅក្នុងសប្តាហ៍ក្រោយ។ នេះជា (list) ដែលខ្ញុំនឹងនិយាយនៅវីដេអូខាងមុខ។
– Storyline ( Poor writing )
– Character development
– Technical issue
– Character arc ( first act, second act, third act)»។
ក្រោយពីបានឃើញមតិរបស់លោក Allan លើកឡើងចំពោះភាពយន្តខ្នាតធំរបស់ខ្មែរមួយនេះ ឃើញថាមហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរជាច្រើនក៏បានផ្ទុះការចាប់អារម្មណ៍ និង ចូលបញ្ចេញមតិវែកញែកខ្លាំងទៅកាន់អ្នកបង្កើតមាតិការូបនេះ ដែលភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះមតិរបស់លោក។
ខណៈមហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរជាច្រើនបង្ហាញការមិនពេញចិត្តលើមតិរិះគន់របស់ខ្លួន ក៏បានឃើញលោក Allan បង្ហោះសារថ្មីមួយទៀត ដែលលោកបានស្រង់ខមមិនរបស់អ្នកលេងបណ្ដាញសង្គមម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sokhorn Oeun ដោយបានបញ្ចេញមតិចង់ឱ្យ Allan ផលិតភាពយន្តមួយ ហើយលោកនឹងជួយវិនិយោគជាថវិកាឱ្យអ្នកបង្កើតមាតិការូបនេះ ដើម្បីផលិតទៀតផង។
ជាមួយគ្នានោះ លោក Allan ក៏បានឆ្លើយតបទៅកាន់បុរសអ្នកជំនួញ Sokhorn Oeun នេះវិញ ដោយយល់ព្រមទទួលការវិនិយោគរបស់បុរសរូបនេះ បើសិនជាហ៊ានវិនិយោគមែន លោកក៏ហ៊ានធ្វើដែរ ដោយបានបង្ហាញពីគម្រោងរបស់ខ្លួនជុំវិញការផលិតរឿង និង ថវិកានៃការផលិត ដែលធ្លាប់គិតទុកជាយូរមកហើយទៀតផង។
សារនោះ Allan បានបង្ហោះរៀបរាប់ថា ៖ «ពេលខ្ញុំអាន comment នេះហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំសូមគោរពលោកពូ Sokhorn Oeun បើលោកពូហ៊ាននិយាយបែបនេះហើយ លោកពូត្រូវតែហ៊ានធ្វើ (ក្នុងនាមជាកូនប្រុសម្នាក់) ខ្ញុំក៏ជាកូនប្រុសម្នាក់ដែរ ខ្ញុំហ៊ានចេញមុខរិះគន់រឿងដែលខ្ញុំមិនចូលចិត្តហើយខ្ញុំក៏ហ៊ានទទួលយកមតិអវិជ្ជមានពីមហាជនមកខ្ញុំវិញដែរ។ អ៊ីចឹងលោកពូក៏ត្រូវហ៊ានទទួលយកចម្លើយដែលខ្ញុំឆ្លើយទៅលោកពូវិញដែរ។ ចម្លើយខ្ញុំគឺ «Yes» ខ្ញុំនឹងទទួលយកការវិនិយោគទុនរបស់លោកពូមកដើម្បីថតរឿងរបស់ខ្ញុំ, ដែលខ្ញុំចង់បង្កើតយូរណាស់មកហើយ វាជាប្រភេទរឿង Sci-fi ដែលមានទីតាំងថតនៅភ្នំពេញ, ខេត្តសៀមរាប and Tokyo (optional) ថវិកាដែលខ្ញុំត្រូវការដើម្បីថតរឿងនេះបានគឺត្រឹមតែ 8 ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ហើយនេះជា List ដែលខ្ញុំត្រូវការ ដើម្បីថតបាន quality ដែលខ្ញុំចង់បាន ៖
– Camera: ARRI ALEXA MINI
– Lighting Crew
– High quality sound recorders
– Visual effect artists
* បញ្ជាក់: Status នេះមិនមែនជាសំណើដែលខ្ញុំសុំលោកពូទេ នេះគឺជាចម្លើយដែលខ្ញុំឆ្លើយទៅកាន់សំណើរបស់លោកពូ»៕