ក្រោយផ្ទុះរឿងអាស្រូវ គេសួរពេលណា Matt ចូលសិល្បៈវិញ ស្រាប់តែនាងផ្ដល់ចម្លើយយ៉ាងភ្ញាក់ផ្អើល
ចាប់តាំងតែប្រកាសទាក់ទងជាមួយនឹងហាយសូរលុយវាល់លាន Songkarn Taechanarong ដែលជាអតីតស្វាមីកំពូលតារាសម្ដែងជួរមុខក្នុងប្រទេសថៃ Aff Taksaorn មក តារាស្រី Matt Peranee ហាក់ពុំសូវបានលេចមុខលើវិស័យសម្ដែងទៀតឡើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រនាងអន្ទះសារង់ចាំជាខ្លាំង។
អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលតារាស្រី Matt បានផ្អាកពីការសម្ដែងត្រឡប់ទៅប្រើប្រាស់ជីវិតជាតារាធម្មតា ដោយប្រកបមុខរបរផ្សេងៗជាមួយនឹងសង្សាររបស់ខ្លួន។ ក្នុងការបាត់មុខពីសិល្បៈរយៈពេលយូរនេះ Matt ក៏ធ្លាប់ប្រកាសថានាងនឹងត្រឡប់ចូលវិញឆាប់ៗផងដែរ។
តួយ៉ាង កាលពី ១១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ Matt ស្រាប់តែចេញមុខមកផ្តល់បទសម្ភាសសាជាថ្មីជុំវិញរឿងត្រឡប់ចូលសម្ដែងវិញនេះ។ តាមរយៈបទសម្ភាសដែលដកស្រង់ចេញពីសារព័ត៌មានកម្សាន្តក្នុងស្រុក Teenee តារាស្រី Matt បាននិយាយថា នាងពុំទាន់អាចត្រឡប់ចូលសម្ដែងវិញបានទេនៅខណៈនេះ។
សម្រាប់មូលហេតុ តារាស្រី Matt ក៏បានទម្លាយបន្តថា ៖ «បន្ទាប់ពីក្រុមហ៊ុនមានការផ្លាស់ប្តូរអ្នកសម្ដែង ហើយមានតារាម្នាក់ដែលនាងចង់រួមការងារជាមួយនោះត្រូវបានប្តូរដែរ នាងសម្រេចចិត្តថាមិនទាន់ចូលនៅពេលនេះទេ ដូចច្នេះហើយនាងនៅបន្តអាជីពជាអ្នកលក់សាប៊ូសិន »។ លើសពីនោះ Matt បានបន្តថា ៖ «នាងមិនមែនមិនគិតថាមិនចង់ចូលសម្ដែងនោះទេ តែហាក់មិនទាន់ដល់ពេលប៉ុណ្ណោះ បើ Script រឿងណាមួយត្រូវនឹងតួអង្គនាងនោះ នាងនឹងឆាប់វិលចូលសម្ដែងវិញជាមិនខាន អរគុណដល់អ្នកគាំទ្រដែលតែងគាំទ្រ និង ផ្តល់កម្លាំងចិត្តនាងមករហូត»៕