ទិដ្ឋភាពដ៏រំជួ./លចិត្ត អ្នកសិល្បៈស្រក់ទឹកភ្នែកក្នុងពិធីបូជាសពជូនដំណើរលោក កៅ សីហា លើកចុងក្រោយ
តាមរយៈការបង្ហោះចែករំលែកពីបងប្អូនសាច់ញាតិ និង អ្នកសិល្បៈស្និទ្ធស្នាលជាច្រើនរបស់លោក កៅ សីហា បានឱ្យដឹងថាសពរបស់លោក នឹងត្រៀមដង្ហែទៅវត្តព្រែកឯង នៅម៉ោង ១២:០៥ នាទី និង បូជានៅវេលាម៉ោង ២ រសៀលនាថ្ងៃពុធ ទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ។
ក្នុងពិធីបូជាសពរបស់អ្នកនិពន្ធ និង ដឹកនាំរឿងដ៏ល្បីរូបនេះ គឺជាវេលាដែលអ្នកសិល្បៈជាច្រើនរូប នឹងធ្វើការជូនដំណើរលោកជាលើកចុងក្រោយ ដែលជាការចាកចេញគ្មានថ្ងៃត្រឡប់សល់ត្រឹមតែក្ដីអាល័យប៉ុណ្ណោះ។
មកដល់រសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រឡេកទៅមើលពីទិដ្ឋភាពនៃពិធីបូជាសពរបស់លោក កៅ សីហា ដែលឃើញមានអ្នកសិល្បៈជាច្រើនរូបបានទៅចូលរួមដង្ហែសពទៅកាន់ទីតាំងបូជា ដែលជាវេលាដ៏រំជួលចិត្តក្នុងការជូនដំណើរលោក កៅ សីហា ជាលើកចុងក្រោយក្នុងពិធីបូជាសពផងដែរ៕