ប៊ុន លីនណា មិននៅស្ងៀម ក្រោយមានអ្នកចេះតែថានាងរៀបការហើយ
ក្រោយពីបើកចំហទំនាក់ទំនងនឹងកំលោះសង្ហា សំ សុធារិទ្ធ ហើយនោះ បេក្ខជនឆ្នើម MasterChef Cambodia រដូវកាលទី ៣ កញ្ញា ប៊ុន លីនណា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងនឹងការងារសិល្បៈ ក៏ដូចជាឯកជនភាពរបស់នាងផងដែរ។ ក្នុងនោះ កញ្ញា ប៊ុន លីនណា ក៏ជា Freshie Girls Top 12 នារដូវកាលទី ២០ និង ជាម្ចាស់ហាងកាហ្វេ ក៏ដូចជាហាងប៊ូហ្វេមួយកន្លែងទៀតផង។
ដោយឡែក ងាកមកកាន់រឿងរ៉ាវបច្ចុប្បន្នបន្ទាប់ពីទម្លាយទំនាក់ទំនងថាជាសង្សារនឹងលោក សំ សុធារិទ្ធ ហើយនោះ កញ្ញា ប៊ុន លីនណា ទទួលបានការបញ្ចេញមតិវែកញែកជាច្រើន ដោយខ្លះលើកឡើងថានាងធ្លាប់រៀបការ ជាដើម។
យ៉ាងណាមិញ មិនបង្អង់យូរស្រីស្អាតរូបនេះ បានបង្ហោះសារបញ្ជាក់ការពិត និង លែបខាយបែបលេងសើចទៅកាន់អ្នកពោលពាក្យមិនពិតលើនាងថា ៖ «មនុស្សអត់ដែលស្គាល់រសជាតិការបានម្តងទេ! ម៉េចចបានចេះតែខមមិនថាមានប្តីរហូតអ៊ីចឹង? ក្រឡាត្រូវបានប្តី ក៏អត់ដែរពេលនេះ ខឹងៗៗៗ»៕