អ៊េម! តារាចម្រៀងរ៉េប និង R&B ៣ រូប មានគំនិតបញ្ចេញលក់ Collection អាវទទួលបានការគាំទ្រខ្លាំង
នៅក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន មហាជនបានសង្កេតឃើញថា មានសិល្បករ សិល្បការិនីផ្នែកចម្រៀងមួយចំនួន រមែងស្វែងរកអ្វីថ្មីសម្រាប់អ្នកគាំទ្រក្រៅពីការផលិតនូវចម្រៀងពីរោះៗ ដោយក្នុងនោះ មានដូចជាការបញ្ចេញលក់ Collection សម្លៀកបំពាក់ជាដើម។
ជាក់ស្តែង តារាចម្រៀងរ៉េប និង R&B ល្បីឈ្មោះចំនួន ៣ រូប ក៏ធ្លាប់បាន និង កំពុងបញ្ចេញនូវស្នាដៃនៃការច្នៃម៉ូដសម្លៀកបំពាក់ជា Collection របស់ខ្លួនលក់ជូនដល់អ្នកគាំទ្រផងដែរ។
១. វណ្ណដា
កាលពីអំឡុងឆ្នាំ ២០២០ តារាចម្រៀងរ៉េប វណ្ណដា បានបញ្ចេញ Collection អាចយឺតមានឈ្មោះថា «SKULL Tee» ក្នុងឱកាសការបញ្ចេញ Album ចម្រៀង «The $KULL» របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ថវិកា ដែលទទួលបានពីការលក់អាវយឺតនោះដែរ វណ្ណដា បានយកទៅបរិច្ចាគក្នុង កម្មវិធី «SKULL សប្បុរសធម៌» ជួយដល់អ្នករស់នៅខេត្តព្រះវិហារ។
លើសពីនោះ ក្រោយទទួលបានការគាំទ្រ វណ្ណដា ក៏បានបញ្ចេញ Collection ថ្មីមួយទៀត ជាអាវយឺត «SKULL ILAND + KILO Tee» ក៏ទទួលបានការសម្រុកទិញពីអ្នកគាំទ្រទៀតផង។
២. ជី ដេវីត
តារាចម្រៀងរ៉េប ជី ដេវីត បានបង្កើតប្រ៊េនសម្លៀកបំពាក់របស់ខ្លួនជាមួយនឹងភរិយា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានយីហោ «ATOMAX»។ ក្នុងនោះ តារាចម្រៀងរ៉េបទាំងគូនេះ បានចេញ Collection ជាបន្តបន្ទាប់ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
៣. Kwan
តារាចម្រៀងសំឡេងផ្អែមលោក Kwan ក៏បានបញ្ចេញ Collection សម្លៀកបំពាក់ពីការច្នៃប្រឌិតរបស់ខ្លួនដែរ ដោយមានឈ្មោះថា «SONMALAI TEE | អាវយឺត សាន់ម៉ាឡៃ»។ Collection បានចេញលក់បន្ទាប់ពីលោក បានចេញ Album ចម្រៀង «SONMALAI» ហើយ៕