បារមួយនៅវៀតណាម ត្រូវគេលួចដុតឆេះសន្ធោសន្ធៅ បណ្តាលឱ្យស្ល-ា/ប់ ១១ នាក់ក្នុងភ្លើ.ង
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានករណីអគ្គីភ័យបានឆាបឆេះទៅលើហាងកាហ្វេមួយកន្លែង នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបណ្តាលឱ្យមនុស្ស ១១ នាក់បានបាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា កន្លែងកើតហេតុមិនត្រឹមតែជាហាងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបារផងដែរ ដែលមានកម្ពស់រហូតដល់ទៅ ៤ ជាន់ឯណោះ។ ក្នុងនោះអាជ្ញាធរបានព្យាយាមពន្លត់ភ្លើងអស់រយៈពេល ៤០ នាទី និង បានចូលទៅជួយជីវិតមនុស្សបាន ៧ នាក់ ចំណែក ១១ នាក់ទៀតបានបាត់បង់ជីវិត ដោយភាគច្រើនជាអ្នកនៅជាន់ក្រោម និង ជាន់ខាងលើ។
យ៉ាងណាមិញ ជនជនដៃដល់ដែលជាអ្នកបង្កអគ្គិភ័យ ក៏ត្រូវបានគេឃាត់ខ្លួនបានផងដែរ ដោយជាបុរសអាយុ ៥១ ឆ្នាំ ដែលគេបានសារភាពថា ខ្លួនបានទៅផឹកស្រានៅបារខាងលើ ហើយក៏បានឈ្លោះគ្នាជាមួយនឹងភ្ញៀវមួយក្រុមនៅទីនោះ ទើបបានទៅទិញសាំងយកមកដុតកន្លែងនេះ រួចក៏ដើរចេញទៅប្រគល់ខ្លួនឱ្យប៉ូលិសតែម្តង។ ដោយឡែក ចុងក្រោយបុរសរូបនេះ ត្រូវបានចោទពីបទឃាតកម្ម និង ត្រូវដំណើរការក្តីទៅតាមផ្លូវច្បាប់៕
ប្រភព៖ Sanook