ម្ចាស់ហាងសាច់ឆ្កែមួយនៅវៀតណាម ឆ្លងជំងឺឆ្កែឆ្កួត ត្រឹម ៣ ថ្ងៃស្រាប់តែបែកពពុះមាត់ស្ល-ា/ប់
សារព័ត៌មាន Tuoitrenews បានរាយការណ៍ពីករណីរបស់បុរសជនជាតិវៀតណាមម្នាក់ ដែលជាម្ចាស់ហាងលក់សាច់សុនខ និង ឆ្មា បានឆ្លងជំងឺឆ្កែឆ្កួត រហូតបាត់បង់ជីវិត ក្រោយពីគ្រួសារបញ្ជូនទៅព្យាបាលបានតែ ៣ ថ្ងៃ។
បុរសខាងលើមានឈ្មោះថា Nguyen Van Bee អាយុ ៣៣ ឆ្នាំ ជាម្ចាស់ហាងលក់សាច់សុនខ និង សត្វឆ្មាមួយកន្លែងនៅភាគខាងត្បូង ប្រទេសវៀតណាម។ បុរសរូបនេះចេះតែអស់កម្លាំង និង ពិបាកដកដង្ហើមយ៉ាងចម្លែក ទើបខាងគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងហូជីមិញ ហើយក៏ត្រូវគ្រូពេទ្យវិនិច្ឆ័យថាមានជំងឺឆ្កែឆ្កួត ប៉ុន្តែមិនបាននៅសម្រាកព្យាបាលនោះទេ។
លុះ ៣ ថ្ងៃក្រោយមក បុរសរូបនេះកាន់តែមានអាការៈធ្ងន់ធ្ងរទៅៗ គឺមានការរសាប់រសល់ក្នុងខ្លួន វិលមុខ បែបពពុះមាត់ និង រមួលសាច់ដុំ ហើយក៏ត្រូវគ្រួសារបញ្ជូនទៅមន្ទីរពេទ្យម្តងទៀត តែអកុសលក៏ត្រូវបាត់បង់ជីវិត។ តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ គឺជាអ្នកពន្លះសាច់សត្វឆ្កែ និង ឆ្មាដោយផ្ទាល់ដៃ ទើបមានការសន្និដ្ឋានថា លោកបានឆ្លងជំងឺឆ្កែឆ្កួតមកពីសត្វដែលមានផ្ទុកមេរោគនេះ៕
ប្រភព៖ Kapook