ទុកចិត្តពួកម៉ាក! ខំអួតថាអាអូនតូចរបស់សង្សារធំវែងឆ្ងាញ់ មានអីពួកម៉ាកលួចក្បត់ ទាក់សង្សារយកចូលសណ្ឋាគារភ្លក់បាត់
ពិតជារឿងដ៏គួរឱ្យហួសចិត្តមិនតិចឡើយ សម្រាប់នារីម្នាក់ដែលខំអួតរឿងប្រវែងប្រដាប់ភេទរបស់សង្សារឱ្យមិត្តភក្តិស្តាប់ មានអីមិត្តចាប់អារម្មណ៍ហើយលួចក្បត់ទាក់សង្សារនាងយកទៅចូលសណ្ឋាគារបានភ្លាមៗ។
នារីរូបនេះបានឱ្យដឹងថា នាងមានមិត្តភក្តិស្រីម្នាក់ស្គាល់គ្នាជាង ១០ ឆ្នាំមកហើយតាំងពីជំនាន់រៀននៅមហាវិទ្យាល័យឯណោះ ដូច្នោះហើយទើបធ្វើឱ្យនាងទុកចិត្តគេ និង តែងតែនិយាយរឿងរ៉ាវផ្ទាល់ខ្លួនប្រាប់ជានិច្ច។ នៅថ្ងៃមួយនាងក៏បាននាំសង្សារទៅញ៉ាំអាហារជាមួយមិត្តភក្តិរូបនោះ ហើយក៏បានណែនាំពួកគេឱ្យស្គាល់គ្នា មើលទៅពួកគេនិយាយត្រូវរ៉ូវគ្នាយ៉ាងល្អ ទើបនាងក៏ទម្លាយរឿងរ៉ាវលើគ្រែរបស់នាងជាមួយនឹងសង្សារឱ្យមិត្តស្តាប់ ជាពិសេសគឺរឿងប្រវែងប្រដាប់ភេទរបស់សង្សារតែម្តង។
ក្រោយពីបានទម្លាយរឿងនេះហើយ នាងមិនគិតសោះថាមិត្តរូបនោះលួចចាប់អារម្មណ៍សង្សាររបស់នាង។ អ្វីដែលនាងបានដឹងក្រោយពីនោះមក គឺមិត្ត និង សង្សាររបស់នាងបានលួចនាំគ្នាចូលសណ្ឋាគារជាប្រចាំ ដែលធ្វើឱ្យនាងហួសចិត្តជាខ្លាំង។ ដោយឡែក នាងដឹងរឿងហើយក៏មិនបានមាត់-កអ្វីឱ្យពួកគេដឹងឡើយ ហើយក៏មិនដឹងថាគួរបន្ទោសនរណាដែរ៕
ប្រភព៖ Khaosod