ជាភេទទី ៣ មែន តែតារាប៉ុន្មានរូបនេះ មានគូស្នេហ៍សុទ្ធតែជាបុរសសង្ហា ការងារល្អ មានមុខមាត់ក្នុងគ្រួសារ
ប្រិយមិត្តប្រាកដជាបានជ្រាប និង ដឹងហើយថា ក្តីស្រឡាញ់មិនមែនកើតមកសម្រាប់មនុស្សប្រុស និង មនុស្សស្រីតែមួយមុខនោះទេ តែក្តីស្រឡាញ់អាចកើតឡើងចំពោះមនុស្សបានគ្រប់ភេទមិនថា ស្រី និងប្រុស ស្រី និងស្រី ឬប្រុស និងប្រុសនោះទេ សុទ្ធសឹងតែជាក្តីស្រឡាញ់ដែលកើតចេញពីចិត្ត និង បេះដូងដែលមិនអាចហាមឃាតបាន។
តួយ៉ាង បើងាកមកមើលមនុស្សប្រុសស្រីបច្ចុប្បន្នវិញ ឃើញថា គេមិនប្រកាន់ ក៏ដូចជារើសអើងចំពោះការស្រឡាញ់ភេទដូចគ្នាទៀតនោះទេ។ ជាក់ស្តែង សូម្បីតែតារាភេទទី ៣ ថៃប៉ុន្មានគូនេះក៏ទទួលបានការគាំទ្រពីសំណាក់មហាជន ដោយមិនមានការប្រកាន់រើសអើងឡើយ។ អ្វីដែលពិសេស បើងាកមកមើលតារាភេទទី ៣ ប៉ុន្មានរូបនេះវិញ មិនត្រឹមតែទទួលបានមនុស្សដែលខ្លួនស្រឡាញ់នៅក្បែរទេ តែសង្សាររបស់ពួកគេពិតជាសង្ហាៗមិនចាញ់តារាឡើយ។
១. តារាភេទទី ៣ Paiwan និង សង្សារវ័យក្មេង
២. តារាភេទទី ៣ Rinrada និង តារាប្រុស Blew (មហាជនសង្ស័យថាកំពុងតែលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ងាត់ៗ)
៣. តារាភេទទី ៣ Poyd treechada និង ស្វាមីរូបសង្ហា
៤. តារាភេទទី ៣ Nesty និង សង្សាររូបសង្ហា