មង្គលការមួយរៀបចំប្រណីតអស់ស្ទះ តែងលម្អដោយផ្កាស្រស់ ស្អាតខ្លាំងប្រៀបដូចឋានសួគ៌លើដី
មហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកនូវរូបភាពក្នុងពិធីមង្គលរបស់គូស្វាមីភរិយាថ្មីមួយគូ យ៉ាងអភិជន ក្នុងប្រទេសឥណ្ឌា ដែលបានរៀបចំតុបតែងលម្អផ្កាស្រស់ចម្រុះពណ៌យ៉ាងស្រស់ស្អាត ប្រកបដោយក្បូរក្បាច់រចនាត្រជាក់ភ្នែក បាញ់ពណ៌ជាមួយនឹងភ្លើងពណ៌ស្វាយ ប្រៀបដូចទៅនឹងឋានសួគ៌លើដី។
យោងតាមគណនីផេក Lebanese Weddings ដែលជាភ្នាក់ងារខាងរៀបចំពិធីអាពាហ៍ពិពាហ៍មួយក្នុងប្រទេសឥណ្ឌា បានបង្ហោះរូបភាពជាច្រើនសន្លឹកពីទិដ្ឋភាពមង្គលការ ដែលធ្វើឱ្យមហាជនជាច្រើននាំគ្នាកោតសរសើរជាពន់ពេក នូវសម្រស់ផ្កាស្រស់ដែលដេគ័រឡើងយ៉ាងស្រស់ស្អាតជុំវិញពិធីដ៏អធិកអធមមួយនោះ។
សូមទស្សនានូវទិដ្ឋភាពផ្កាស្រស់ដ៏ត្រជាក់ភ្នែកក្នុងពិធីមង្គលការនៃប្រទេសឥណ្ឌា ដែលកំពុងត្រូវបានមហាជនចែករំលែកពេញបណ្ដាញសង្គមខាងក្រោម ៖