ទឹកចិត្តឪពុក! ខំដាស់តឿនកូនស្រី ចុងក្រោយ Min បែរជាធ្លាក់ខ្លូនផុងក្នុងក្តីឆបោកគេផ្អើលប្រទេស រហូតជាប់គុ/ក-ច្រវ-ា/ក់
រឿងក្តីឆបោកដ៏ធំរបស់ក្រុមហ៊ុន The Icon Group កំពុងតែផ្ទុះក្តៅគគុកដដែលនៅក្នុងប្រទេសថៃ ហើយមកទល់ពេលនេះមេក្លោងធំៗចំនួន ១៨ នាក់ ក៏ត្រូវបានគេបញ្ជូនខ្លួនទៅឃុំឃាំងបណ្តោះអាសន្នរង់ចាំការកាត់ក្តីរបស់តុលាការផងដែរ។
យ៉ាងណាមិញ ក្នុងចំណោមមេក្លោងទាំង ១៨ នាក់នោះ ក៏មានតារាស្រី Min Pechaya ជាប់ពាក់ព័ន្ធជាមួយដូចគ្នា ដែលមកទល់ពេលនេះនាងត្រូវបានកំពុងឃុំឃាំងនៅពន្ធនាគារស្រ្តីក្នុងទីក្រុងបាងកក ព្រោះតុលាការមិនអនុញ្ញាតិឱ្យធានាខ្លួនក្រៅឃុំឡើយ។ ដោយឡែក ការជាប់ក្តីក្តាំងរបស់ Min ធ្វើឱ្យមហាជននឹកឃើញអាណិតជាខ្លាំងដល់ឪពុកម្តាយរបស់នាងមិនតិចឡើយ ព្រោះអ្នកទាំងពីរពិតជាស្រឡាញ់កូនស្រីខ្លាំងណាស់ តែងតែដាស់តឿនរំឭកនាងជារឿយ។
ក្នុងនោះ ឪពុកនាងផ្ទាល់ក៏ធ្លាប់បានដាស់តឿនកូនស្រីនៅក្នុងកម្មវិធីសម្ភាសរបស់ Woody ថាអ្វីដែលលោកខ្លាចបំផុត គឺការប្រើប្រាស់ជីវិតរបស់កូនៗ លោកចង់ឱ្យកូនប្រើប្រាស់ដោយប្រយ័ត្នប្រយែង អ្វីដែលល្អនៅថ្ងៃនេះ មិនប្រាកដថាវាល្អនៅថ្ងៃមុខ។ កូនៗគឺជាកម្លាំងចិត្តរបស់ឪពុកម្តាយក្នុងការមានជីវិតទៅមុខ កូនៗគឺជារបស់ដែលមានតម្លៃបំផុតសម្រាប់ឪពុកម្តាយ វាមិនមានអ្វីដែលអាចប្រៀបជាមួយនឹងក្តីសុខដែលគ្រួសារបានរួមរស់ជាមួយគ្នានោះទេ។ លោកគិតថាកូនស្រីលោកគឺជាមនុស្សពូកែបំផុត តែលោកគ្រាន់តែចង់ដាស់តឿនឱ្យនាងកុំប្រមាថក្នុងការប្រើប្រាស់ជីវិតប៉ុណ្ណោះ៕
ប្រភព៖ Sanook