(វីដេអូ) បេក្ខជន Top25 ហាយ ហ្សង់ លួចបង្ហើបពីចម្ងល់ក្ដៅមួយក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣
ជាការពិតណាស់ ស្របពេលកម្មវិធី MasterChef Cambodia រដូវកាលទី ៣ កាន់តែកៀករកឃើញម្ចាស់ពានហើយនោះ អ្នកគាំទ្រក៏កាន់តែផ្តោតក្រសែភ្នែកទៅកាន់កម្មវិធីជារឿយៗ ក្នុងការប្រកួតរបស់បេក្ខភាព។ ក្នុងនោះ មកដល់សប្តាហ៍នេះទៅហើយ នៅមានអ្នកទស្សនាចោទជាសំណួរថា៖ «កម្មវិធី MasterChef សម្តែង ឬយ៉ាណា?»។
ជាការពិត សំណួរនេះ ធ្លាប់មានបេក្ខជន និង អតីតបេក្ខជនកម្មវិធីចម្អិនម្ហូបលំដាប់ពិភពលោកមួយនេះ ឆ្លើយតបជារឿយៗមកហើយដែរ ប៉ុន្តែនៅតែមានអ្នកជឿ និង អ្នកមិនជឿនៅឡើយ។
ជាក់ស្តែង ថ្មីៗនេះ បើតាមការបង្ហោះលើបណ្តាញសង្គម Tik Tok របស់អតីតបេក្ខជនឆ្នើម Top 25 លោក ហាយ ហ្សង់ បានឆ្លើយតបនូវសំណួរខាងលើយ៉ាងក្បោះក្បាយ ថាក្នុងការប្រកួតនោះ មានទាំងការពិត និង ការសម្តែង ហើយមានបេក្ខជនខ្លះមកដល់ពេលនេះ នៅខាងក្រៅមិនទាន់និយាយរកគ្នាទៀតផង៕