Ma Ornapa ស្រក់ទឹកភ្នែកម៉ាត់ៗ ពេលឃើញ Chompoo ដឹកដៃកូនៗមកចូលរួមបុណ្យស-ពម្តាយ
រំឭកដល់ឈ្មោះ Ma Ornapa ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយថាជាពិធីការិនីល្បីម្នាក់នៅក្នុងកម្មវិធី 3Zeep កាលពីពេលកន្លងទៅ តែដោយសារតែបញ្ហាមួយចំនួន Ma Ornapa ត្រូវទទួលរងការរិះគន់ដូចបាក់ទំនប់ រហូតបង្ខំចិត្តលាឈប់ពីការងារសិល្បៈភ្លាមៗ។
ក្រោយលាឈប់ពីការងារសិល្បៈហើយ Ma Ornapa បានចាប់របរលក់ហហ្មុកដើម្បីចិញ្ចឹមគ្រួសារផងដែរ។ អ្វីដែលនឹកស្មានមិនដល់នោះ បន្ទាប់ពីចាប់របរលក់ហហ្មុកជាមួយម្តាយចាស់ហើយ ស្រាប់តែថ្មីៗនេះបែរជាទទួលដំណឹងថា ម្តាយរបស់ពិធីការិនីរូបនេះបាត់បង់ជីវិត ដែលដំណឹងមួយនេះវាពិតធ្វើឱ្យមហាជន និង មិត្តៗសិល្បៈជាច្រើនបានចូលរួមបង្ហោះតក់ស្លុត និង បង្ហោះសាររំលែកទុក្ខដល់ Ma Ornapa ព្រោងព្រាត។
យ៉ាងណាមិញ ខណៈ Ma Ornapa មានអ្នកគាំទ្របង្ហោះសាររំលែកទុក្ខជាបន្តបន្ទាប់ហើយ បើងាកមកមើលតារាស្រី Chompoo វិញ ក៏មិនបោះបង់មិត្តរួមការងារក្នុងគ្រាជួបទុក្ខដែរ ពោលគឺនាងបានឆ្លៀតពីការងារដឹកដៃកូនប្រុសទាំង ២ មកបុណ្យសព ក៏ដូចជាលើកទឹកចិត្តដល់ Ma Ornapa ដល់កន្លែង ធ្វើឱ្យ Ma Ornapa ផ្ទាល់ទប់ចិត្តមិនជាប់ស្រក់ទឹកភ្នែកម៉ាត់ៗ៕