ស្អាតអើយស្អាត! Jun Ji-hyun កាលវ័យ ២០ ឆ្នាំ សម្រស់ស្រស់ដូចផ្កាត្រូវទឹកសន្សើម
បើទោះជាមិនសូវបានលេចមុខនៅក្នុងរឿងភាគថ្មីៗ ក៏ដូចជាកម្មវិធីទូរទស្សន៍នានាក៏ដោយ តែតារាស្រី Jun Ji-hyun នៅតែទទួលបានតម្លៃខ្លួនកប់ពពក និង មានដំណែងលេខមួយនៅក្នុងចិត្តរបស់មហាជនអ្នកគាំទ្រជានិច្ច ក៏ព្រោះតែសមត្ថភាពទេពកោសល្យ និង សម្រស់របស់នាងនោះឯង។
យ៉ាងណាមិញ បើក្រឡែកមើលទៅក្រោយវិញ ស្រីស្រស់ Jun Ji-hyun គឺបានប្រឡូកក្នុងសិល្បៈតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ នាងបានសាងស្នាដៃរបស់ខ្លួននៅក្នុងរឿងភាគជារឿយៗ រហូតទទួលបានប្រជាប្រិយភាពខ្លាំងខ្លាមកទល់សព្វថ្ងៃនេះ។
បើមើលទៅសម្រស់របស់នាង កាលពីនៅជំនាន់នោះវិញ គឺពិតជាមិនធម្មតាឡើយ មើលទៅ Jun Ji-hyun សឹងតែស៊ីដាច់តារាស្រីៗជំនាន់នោះទៅហើយ។ ជាក់ស្តែង ថ្មីៗនេះ រូបភាពរបស់នាងកាលពីនៅក្រមុំប៉ុន្មានសន្លឹក កំពុងតែត្រូវបានមហាជនអ្នកគាំទ្រចែកចាយពេញបណ្តាញសង្គម ដោយការសរសើរភ្ញាក់ផ្អើលសឹងគ្រប់ៗគ្នាតែម្តង។
ក្នុងរូបភាពទាំងនោះ បានបង្ហាញឱ្យឃើញ Jun Ji-hyun ក្នុងវ័យខ្ទង់ប្រហែលជា ២០ ឆ្នាំ កំពុងតែពេញលេងខ្លួនស៊ីវីល័យសិចស៊ីទៅតាមស្ទីលជំនាន់នោះ មើលទៅពិតជាស័ក្តិសមស្រស់ស្អាតខ្លាំងណាស់ រួមជាមួយនឹងរាងរៅខ្ពស់ស្រឡូនទៀតនោះ ក៏រឹតតែធ្វើឱ្យនាងលេចធ្លោតែម្តង។
យ៉ាងណាមិញ បើមកប្រៀបធៀបជាមួយនឹងសម្រស់នាងពេលនេះ នាវ័យ ៤០ ឆ្នាំ មើលទៅក៏មិនប្រែប្រួលទៅណាសោះ សម្រស់របស់នាងក៏ហាក់នៅដដែលមិនខ្ចីចាស់ឡើយ បើទោះជាមានស្វាមី និងមានកូនពីរនាក់ទៅហើយក្តី។ ដោយឡែក មហាជនអ្នកគាំទ្រពិតជានឹកសរសើនាងមិនតិចនោះទេ ព្រោះនាងជាតារាជើងចាស់ម្នាក់ដែលគួឱ្យគោរពស្រឡាញ់ ទាំងសម្រស់ និង សមត្ថភាពតែម្តង៕