ប្រពន្ធណាមិនក្តៅ! ប្ដីមានប្រវត្តិក្បត់ សូម្បីតែពេលយកសំរាមទៅចោលក៏ឆ្លៀតក្បត់បាន រហូតធ្វើឱ្យអ្នកជិតខាងមានផ្ទៃពោះ
រឿងរ៉ាវមួយកំពុងតែមានការផ្ទុះក្តៅគគុកនៅឯប្រទេសវៀតណាម ដោយមាននារីម្នាក់មានការស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីនៅសុខៗស្រាប់តែមានអ្នកជិតខាងមកគោះទ្វារប្រាប់ ខ្លួនកំពុងតែមានកូនជាមួយនឹងប្តីរបស់នាង។
តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើបានរួមរស់ជាមួយនឹងប្តីរបស់នាងជាង ៩ ឆ្នាំមកហើយ តែប្តីនាងតែងតែលួចមានស្រីៗជារឿយៗ រហូតដល់ធ្វើឱ្យនាងឈឺចាប់រាប់ដងភ្លេចទៅហើយ។ ក្រោយមក ដោយសារតែក្រុមហ៊ុនដែលធ្វើការត្រូវបិទ ប្តីរបស់នាងក៏មកនៅមើលថែផ្ទះវិញ ឯនាងជាអ្នកធ្វើការរកលុយ។ នាងពិតជាធូរចិត្តច្រើនណាស់ ព្រោះកាលដែលប្តីនាងមកនៅផ្ទះបែបនេះ គឺរឿងស្រីញីហាក់ស្ងប់ស្ងាត់ទៅច្រើនជាងមុន។
យ៉ាងណាមិញ មានថ្ងៃមួយនៅពេលដែលប្តីនាងទៅលេងស្រុក ស្រាប់តែមានអ្នកជិតខាងម្នាក់បានដើរមកគោះទ្វារផ្ទះនាង រួចប្រាប់ថាខ្លួនកំពុងតែពពោះកូនជាមួយនឹងប្តីនាង ធ្វើឱ្យនាងគាំងនិយាយមិនចេញសារជាថ្មី។
ក្នុងនោះ នាងឆ្ងល់ណាស់ថាប្តីនៅតែផ្ទះ ហេតុអ្វីទៅមានកូនជាមួយគេបាន ចុងក្រោយទើបនាងនឹកឃើញថាកាលដែលប្តីនាងយកសំរាមទៅចោលម្តងរាប់ម៉ោងនោះ គឺលួចទៅសហាយស្មន់ជាមួយអ្នកជិតខាងសោះ។ ដោយឡែក មកទល់ពេលនេះនាងនៅតែសម្រេចចិត្តមិនទាន់បាន ថានឹងលែងលះឬយ៉ាងណា ព្រោះនៅគិតថាខ្លាចកូនគ្មានឪពុក ប៉ុន្តែចិត្តមួយទៀតក៏ឈឺចាប់ហួសនឹងទ្រាំទៅហើយ៕