ហាងប៊្រេនល្បីៗដូចជា Dior, Burberry, Gucci និង Loewe ជាដើម បានធ្វើការបញ្ចេញ collection ថ្មីរបស់ខ្លួនដែលច្នៃចេញមកជាមួយរូបសត្វពស់ ដែលជាសត្វតំណាងឆ្នាំម្សាញ់ឆ្នាំ ២០២៥ នេះ។
នៅដើមខែមករានេះ ក្រុមហ៊ុនប៊្រេនល្បីៗខាងលើ បានធ្វើការបញ្ចេញសម្លៀកបំពាក់ គ្រឿងអលង្ការ ក៏ដូចជាគ្រឿងសម្អាងរបស់ខ្លួនជាមួយនឹងម៉ូដថ្មីច្នៃឡើងជាមួយរូបសត្វពស់ដ៏ទាក់ទាញប្លែកភ្នែក មានគ្រប់ទម្រង់គ្រប់ពណ៌ ដើម្បីជាការអបអរស្វាគមន៍ឆ្នាំថ្មីឆ្នាំម្សាញ់ ដែលនឹងប្រារព្ធធ្វើឡើងឆាប់ៗនេះតាមបណ្ដាប្រទេសអាស៊ីមួយចំនួន៕
ប្រភព៖ VN EXPRESS