ចង់សាកអត់? ឥណ្ឌូនេស៊ីចេញមីនុយថ្មី មីឆុងជាមួយកាហ្វេឡាតេ ថែមម្ទេស និង ក្រូចឆ្មារយ៉ាងទំនង កំពុងផ្ទុះការពេញនិយម
ថ្មីៗនេះ មានហាងកាហ្វេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កើតមីនុយអាហារថ្មីប្លែក ដោយជាកាហ្វេឡាតេដែល Topping ទៅដោយសរសៃមី មើលទៅទំនងចម្លែក បានទាំងពីររសជាតិ ផ្អែមប្រៃនៅក្នុងកែវតែមួយ។
តាមរយៈរូបភាពបានបង្ហាញឱ្យឃើញថា មីនុយថ្មីនេះ គឺជាកាហ្វេឡាតេ ដែលត្រូវបានបន្ថែមដោយសារសរសៃមី Indomie នៅពីលើ ជាពិសេសនោះខាងហាងបានតុបតែងបន្ថែមទៅដោយម្ទេស និង ក្រូចឆ្មារ មើលទៅគួរឱ្យចង់ទទួលទានម្យ៉ាងដែរ។
យ៉ាងណាមិញ មីនុយថ្មីនេះបានទទួលការសរសើរមិនដាច់ឡើយពីសំណាក់មហាជននៅក្នុងប្រទេសឥណ្ឌូនេស៊ី ព្រោះមើលទៅវាជាមីនុយដែលពោរពេញទៅដោយភាពច្នៃប្រឌិតទាំងរសជាតិ និង រូបខាងក្រៅ ប៉ុន្តែទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនបានរិះគន់ដែរថា វាគឺជាមីនុយដែលរសជាតិមិនចូលគ្នានោះទេ ពោលគឺកាហ្វេ និង មីមិនគួរយកមកដាក់ជាមួយគ្នាឡើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖