(វីដេអូ) ស្រឡាញ់ប្ដីពេក ពួយទៅចាក់សាក់ឈ្មោះប្ដីប៉ុនណាណីចំកណ្ដាលថ្ងាស បញ្ជាក់ចិត្តស្មោះ
ស្ត្រីម្នាក់ មកពីក្រុង Bengaluru ប្រទេសឥណ្ឌា កំពុងផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គម ក្រោយរូបនាងបានបង្ហាញទង្វើផ្អែមល្ហែមមួយ ដើម្បីបញ្ជាក់ក្ដីស្រឡាញ់ដែលនាងមានចំពោះស្វាមី។
តាមរយៈវីដេអូមួយបង្ហោះលើបណ្ដាញសង្គម Instagram បានបង្ហាញឱ្យឃើញថា ស្ត្រីសញ្ជាតិឥណ្ឌារូបនេះ បានទៅរកជាងសាក់ រួចឱ្យគេសាក់ឈ្មោះប្ដីរបស់នាងច្បាស់ៗធំៗលើថ្ងាស ជាមួយទឹកមុខញញឹមពព្រាយពោរពេញដោយក្ដីរំភើប។
យ៉ាងណាមិញ សកម្មភាពរបស់ស្ត្រីរូបនេះ គឺទទួលបានមតិចម្រុះពីមហាជន ដោយអ្នកខ្លះសរសើរពីភាពលះបង់របស់នាង ដើម្បីប្ដី ខណៈមួយចំនួនទៀត លើកឡើងថា នេះពិតជាឆ្កួតណាស់ ព្រោះស្នេហាពិត មិនចាំបាច់ទាល់តែលះបង់បែបនេះមកបញ្ជាក់នោះឡើយ៕