ទម្លាយជីវិតបច្ចុប្បន្នរបស់ Kris Wu ក្រោយជាប់ឃុំក្នុងគុកអស់រយៈជាង ២ ឆ្នាំ
បើតាមការចុះផ្សាយរបស់សារព័ត៌មានតៃវ៉ាន់ បានទទួលដំណឹងថ្មីចេញពីមេធាវីរបស់អតីតតារាសម្ដែងប្រុសចិន Kris Wu ដែលបច្ចុប្បន្នលោកបានជាប់ក្នុងពន្ធនាគារ ក្រោយតុលាការបានកាត់ទោសលោកឱ្យជាប់ក្នុងពន្ធនាគារអស់ ១៣ ឆ្នាំ។
ក្នុងបទសម្ភាសរបស់មេធាវីអតីតតារាប្រុសចិនរូបនេះកាលពីពេលកន្លងទៅ បាននិយាយថា Kris បច្ចុប្បន្នបានសម្របខ្លួនចូលចុះចំណោមដូចគេឯងហើយកំពុងប្រើជីវិតរស់នៅក្នុងពន្ធនាគារប្រសើរជាងមុនផងដែរ។ លើសពីនេះ មេធាវីបាននិយាយទៀតថា៖ «រាល់ម៉ោង ៨ ព្រឹក Kris បានងើបទៅងូតទឹក ដើម្បីចេញពីធ្វើការងារជាក្រុម ហើយពេលទៅដល់រោងជាង លោកក៏បានចាប់ផ្តើមធ្វើការរបស់លោក តាមផ្នែកគេចាត់ចែង»។
ជីវិតរស់នៅក្នុងពន្ធនាគាររបស់ Kris ពិតមិនមែនជារឿងងាយស្រួលនោះឡើយ ដូច្នេះត្រូវការឱ្យលោកមានភាពអត់ធ្មត់ខ្ពស់ជាមួយនឹងអ្វីដែលបានកើតឡើងចំពោះលោកនៅពេលនេះ។
ទោះជាយ៉ាងណា ក្រោយពីប្រើជីវិតរស់នៅក្នុងពន្ធនាគារអស់ជាង ២ ឆ្នាំមកហើយ Kris បានធ្វើខ្លួនយ៉ាងសកម្ម ដោយលោកក៏បាននិពន្ធបទចម្រៀងមួយបទដើម្បីជាការជួយលើកទឹកចិត្តដល់ខ្លួនឯង ចូលរួមក្នុងការប្រគំតន្រ្តីនៅក្នុងពន្ធនាគារផងដែរ៕