កំពុងសរសៃខ្ចីផង ប្រពន្ធ ប៉ែន ចំរុង ពិបាកចិត្តខ្លាំងហ៊ានកាត់អាយុខ្លួនឯង ខណៈកូនឈឺម្ដងទាំង ២
ជីវិតអាពាហ៍ពិពាហ៍របស់ពិធីករដ៏ល្បីឈ្មោះ លោក ប៉ែន ចំរុង និង អ្នកនាង ហ៊ុន ម៉ាណេ កាន់តែមានពន្លឺសុភមង្គលខ្លាំងឡើងរាល់ថ្ងៃ បន្ទាប់ពីពួកគេទទួលបានចំណងដៃកូនកូនស្រីច្បងម្នាក់ឈ្មោះ ចំរុង បេឡាជុតិម៉ា ហើយកាលពីជាង ១ ខែមុន ប្ដីប្រពន្ធអ្នកទាំងពីរទើបតែទទួលបានកាដូធំមួយទៀត គឺជាកូនស្រីទី ២ ចូលមកក្នុងគ្រួសារ ឈ្មោះថា ចំរុង សោមា ម៉ានីណា។
កាលពីប៉ុន្មានថ្ងៃមុន ប៉ែន ចំរុង និង ភរិយា បានរៀបចំពិធីបង្កក់កូនស្រីទី ២ និង ខួបកំណើតកូនស្រីច្បងយ៉ាងធំដុំ ដោយមានអញ្ជើញអ្នកមានមុខមាត់ក្នុងសង្គម ព្រមទាំងវត្តមានសិល្បករ សិល្បការិនីល្បីៗក្នុងប្រទេសជាច្រើន។
ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកនាង ហ៊ុន ម៉ាណេ ភរិយាបណ្ដូលចិត្តរបស់ពិធីកររៀមច្បងរូបនេះ បានឱ្យធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេ ខណៈអ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកថា កូនស្រីទាំង ២ របស់នាងកំពុងឈឺម្ដងទាំង ២ នាក់ ហើយក្នុងនាមជាម្ដាយ អ្នកនាងបានលើកឡើងទាំងពិបាកចិត្តថា ៖ «សុំឱ្យកូនទាំងពីរខ្ញុំជាពីជំងឺ ដូរឱ្យខ្ញុំឈឺជំនួសវិញក៏បាន នៅតូចៗណាស់អាណិត កាត់អាយុខ្ញុំប៉ុន្មានក៏បានឱ្យតែកូនជា សុខភាណល្អ ចំរុង បេឡាជុតិម៉ា ចំរុង សោមា ម៉ានីណា»៕