ពូកែមែន! កុមារាកម្ពុជាម្នាក់ទទួលបានមេដាយមាស នៅសហរដ្ឋអាមេរិក ផ្នែក Natural Science
ជារឿងដ៏គួរឱ្យស្ញប់ស្ញែង និង ស្ញើចសរសើរបំផុត កុមារាកម្ពុជាមួយរូបមានឈ្មោះ វិន សុវណ្ណបញ្ញារាជ ទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសផ្នែក Natural Science នៅសាកលវិទ្យាល័យ Rice University ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ថ្មីៗនេះ។
គួរឱ្យដឹងផងដែរថា កុមារា វិន សុវណ្ណបញ្ញារាជ គឺជាកូនប្រុសរបស់ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា។ តាមរយៈការទទួលបានមេដាយមាសនេះ ក្នុងនាមជាឪពុក ឯកឧត្តមបានបង្ហោះរូបភាពកូនប្រុសទទួលបានមេដាយ ព្រមជាមួយឃ្លាដ៏មានមោទកភាពចំពោះកូនប្រុសជាទីស្រឡាញ់បែបនេះថា ៖ «កូនពូជ វិន សុវណ្ណបញ្ញារាជ បានឈ្នះមេដាយមាស ផ្នែក Natural Science ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក»៕