បែករឿងខ្ទេច! Jung Woo Sung ជាឪពុករបស់កូនតារាម៉ូដែល Moon Ga Bi តែមិនព្រមសុំនាងរៀបការ បានត្រឹមផ្តល់លុយចិញ្ចឹម
ថ្មីៗនេះ សារព័ត៌មាន Dispatch របស់កូរ៉េ បានទម្លាយឱ្យដឹងថាលោក Jung Woo Sung គឺជាឪពុកបង្កើតរបស់កូនប្រុស Moon Ga Bi ដែលនាងទើបតែផ្តល់កំណើតឱ្យកាលពីខែមីនា ឆ្នាំ ២០២៤ កន្លងទៅដោយមិនបានបញ្ចេញអត្តសញ្ញាណរបស់ឪពុក។
ព័ត៌មានមួយនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គមរបស់កូរ៉េខាងត្បូង ហើយខាង Agency របស់ Jung Woo Sung ក៏បានចេញមុខមកទទួលស្គាល់ហើយថាលោកគឺពិតជាឪពុកបង្កើតរបស់ក្មេងនោះពិតមែន។ ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា អ្នកទាំងពីរបានចាប់ផ្តើមទាក់ទងគ្នានៅក្នុងឆ្នាំ ២០២២ ហើយខាងស្រីក៏ចាប់ផ្តើមមានផ្ទៃពោះនៅក្នុងខែមិថុនា ឆ្នាំ ២០២៣។ Jung Woo Sung បានធ្វើតេស្តដើម្បីបញ្ជាក់ថាខ្លួនពិតជាឪពុករបស់ក្មេងនោះ តែលោកមិនចង់រៀបការឡើយ គឺលោកបានទទួលខុសត្រូវក្នុងនាមឪពុកដោយការផ្តល់ជាលុយកាក់វិញ ខណៈ Moon Ga Bi នាងចង់រៀបការសាងគ្រួសារពេញលេញឱ្យកូន។
យ៉ាងណាមិញ ព័ត៌មានមួយនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយម្នាក់ៗក៏នាំគ្នាបញ្ចេញមតិខមិនទៅតាមការគិតរបស់ពួកគេ ហើយជាពិសេសនោះភាគច្រើនពួកគេនាំគ្នាអាណិតទៅដល់ Moon Ga Bi តែម្តង៕
ប្រភព៖ Allkpop