(វីដេអូ) ផ្អាកសិល្បៈរាប់ឆ្នាំ! អតីតពិធីការិនី វ៉ាន់ ម៉ូនិច វិលមកបង្ហាញខ្លួនក្នុង MV មួយ ផ្ទុះការចាប់អារម្មណ៍ខ្លាំង
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ អតីតតារាសម្តែង និង ពិធីការិនី វ៉ាន់ ម៉ូនិច ក្រោយពីបញ្ចប់អាជីពសិល្បៈ បានរៀបការជាមួយស្វាមីមានងារជាឧកញ៉ា ព្រមទាំងសាងសុភមង្គលក្នុងគ្រួសារពោរពេញទៅដោយស្នាមញញឹម។
ស្ថិតក្នុងជីវិតដែលពោរពេញដោយភាពស្រស់បំព្រង មានឡាន លុយចាយពេញៗដៃ និង មានស្វាមីស្រឡាញ់ថ្នាក់ថ្នមទៀតនោះ អតីតតារាស្រី វ៉ាន់ ម៉ូនិច ពិតជាកំពុងមានសេចក្តីសុខខ្លាំងណាស់ ដោយជារឿយៗតារាស្រីរូបនេះ តែងតែចែករំលែកពីរឿងរ៉ាវជីវិតឯកជនសប្បាយៗបង្ហាញនៅលើបណ្តាញសង្គម IG ឱ្យមហាជនអ្នកនិយមគាំទ្របានឃើញផងដែរ។
អ្វីដែលកាន់តែគួរចាប់អារម្មណ៍ជាងនេះទៅទៀត តារាស្រីរូបនេះត្រូវបានគេមើលឃើញថាកាន់តែមានសុភមង្គលខ្លាំងឡើង បន្ទាប់ពីនាងបានទទួលចំណងដៃកូនប្រុសគួរឱ្យស្រឡាញ់ចំនួន ២ នាក់ ដែលជាការបន្ថែមឱ្យជីវិតនាង និង គ្រួសារទាំងមូលកាន់តែមានក្តីសុខ ព្រមទាំងសុខភមង្គលខ្លាំងឡើង។ លើសពីនោះ ក្រឡេកទៅមើលការរកស៊ីវិញ អតីតតារាស្រីរូបនេះក៏កំពុងតែជាថៅកែស្រីលើអាជីវកម្មជាច្រើនដែរ។
យ៉ាងណា ក្រោយពីស្ងប់ស្ងាត់លើវិថីសិល្បៈ ស្ពាយឈ្មោះជាថៅកែស្រី និង ជាជំទាវហើយនោះ ថ្មីៗនេះ អតីតតារាស្រីរូបនេះ បានបង្ហាញវត្តមានក្នុងការសម្តែង MV «3, 4 ឆ្នាំ» របស់លោក VI70 កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ បើទោះជាខកខានសម្តែងច្រើនឆ្នាំក្តី តែ វ៉ាន់ ម៉ូនិច នៅតែមានទេពកោសល្យសម្តែងបានយ៉ាងល្អ៕