ចូលហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន
ការញ៉ាំអាហារនៅខាងក្រៅ គ្មានអ្វីគួរឱ្យបារម្ភជាងការប្រទះឃើញរបស់ចម្លែកៗគួរឱ្យខ្ពើមនៅក្នុងម្ហូបនោះឡើយ បើសិនជានរណាប៉ះម្តងហើយធានាថានឹងលែងហ៊ានប៉ះម្ហូបនោះនៅថ្ងៃក្រោយទៀត។ ជាក់ស្តែងដូចជាបុរសម្នាក់ជនជាតិថៃ បានប្រទះបង់បិទដំបៅនៅក្នុងសម្លយ៉ាងគួរឱ្យខ្ពើម។
តាមព័ត៌មាន បុរសរូបនេះបានទម្លាយរូបថតពីរបីសន្លឹកនៅក្នុងក្រុមម្ហូបអាហារនៅក្នុងបណ្តាញសង្គម ដោយគេបាននិយាយថា គេបានទៅញ៉ាំអាហារនៅខាងក្រៅក្នុងហាងមួយកន្លែង ដោយបានកុម្ម៉ង់សម្លមួយចានមកហុត ខណៈកំពុងហុតជិតអស់ទៅហើយ ស្រាប់តែឃើញរបស់ចម្លែកអណ្តែតនៅក្នុងចាន ដំបូងឡើយស្មានថាជាស្បែកមាន់ តែដល់ដួសមកមើលជិតៗតាមពិតគឺជាបង់បិទដំបៅសោះ។
យ៉ាងណាមិញ ករណីរបស់បុរសនេះបានធ្វើឱ្យមហាជនជាច្រើនមានការហួសចិត្តណាស់ មិននឹកស្មានថាខាងហាងបណ្តោយឱ្យរបស់ស្មោគគ្រោកបែបនេះមកនៅក្នុងអាហារបាន ហើយជាពិសេសនោះម្នាក់ៗគឺសឹងតែទប់ក្អួតមិនបានឡើយ៕
ប្រភព៖ Khaosod