អតីតភរិយាបេក្ខភាពនាយករដ្ឋមន្ត្រី Pita ស្រាប់តែធ្វើបែបនេះ ពេលឃើញ Aff បង្ហោះរូបកូនៗក្នុង IG
ថ្មីៗនេះ តារាស្រី Aff Tasaorn បានបង្ហោះរូបភាពស្និទស្នាលមួយថតរួមជាមួយបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីរបស់ថៃលោក Pita ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង បានផ្គូផ្គងនាងភ្លាមៗជាមួយបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីរូបនោះ។
យ៉ាងណាមិញ ខណៈលេចវត្តមានថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាល អ្វីដែលធ្វើឱ្យអ្នកគាំទ្រច្រាលបេះដូងបំផុតនោះ ក្រោយបានឃើញលោក Pita បង្ហោះរូបភាពរបស់ខ្លួនជាមួយ Aff ព្រមទាំងកូន នៅក្នុងគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយ Caption ថា ៖ «រីករាយណាស់ដែលបានជួបអ្នកថ្ងៃនេះ» ធ្វើឱ្យតារាស្រី Aff ចូលទៅបញ្ចេញមតិឆ្លើយតបទៅវិញយ៉ាងពីរោះទៅកាន់លោក Pita ថា ៖ «ពិតជារីករាយដូចគ្នាដែល Pie Mai បានជួបដែរ»។
លើសពីនេះទៅទៀតនោះ តារាស្រី Aff មិនត្រឹមតែចូលឆ្លើយតបក្នុងការបង្ហោះរបស់ Pita នោះទេ នាងថែមទាំងបានយករូបកូនស្រីរបស់នាង និង កូនស្រីរបស់ Pita ទៅបង្ហោះនៅក្នុងគណនី IG Story ផ្ទាល់របស់នាងថែមទៀត រហូតធ្វើឱ្យអតីតភរិយារបស់ Pita ឃើញរូបកូនស្រីរបស់ខ្លួន និង អូន Pei Mai ហើយ យកទៅបង្ហោះបន្ត ដែលមើលទៅហាក់កក់ក្តៅតែម្តង៕