សេវទុកទៅ! ផ្ទះលម្ហែ ៥ កន្លែង នៅមណ្ឌលគិរី មានទេសភាពស្រស់ត្រកាល គេនិយមទៅស្នាក់បំផុត
ស្ថិតនៅចម្ងាយ ជាង ៥០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានកន្លែងកម្សាន្តតាមបែបធម្មជាតិ ដូចជាតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចំការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន។ មិនតែប៉ុណ្ណោះ នៅវស្សានរដូវ និង សរទរដូវ មណ្ឌលគិរី មានអាកាសធាតុត្រជាក់គួរជាទីចាប់ចិត្ត ដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ស្រូបយកខ្យល់អាកាសពីកំពូលភ្នំ បំភ្លេចចោលនូវរាល់ទុក្ខកង្វល់ផ្សេងៗ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវផ្ទះ លម្ហែ ៥ កន្លែងនៅមណ្ឌលគិរី ដែលមានទេសភាពស្រស់ត្រកាល គេនិយមទៅស្នាក់បំផុត ដែលមានដូចជា ៖
១. Sea Forest Resort
២. Peak Palace Mondulkiri Resort
៣. Thany Dany Resort
៤. Relax Hill Resort
៥. ពូតាំង រីសត