ការ៉េមវ៉លស៍ រីករាយស្រស់ស្រាយ សប្បាយគ្រប់វ័យ
វ៉លស៍ ជាម៉ាកការ៉េមលេខមួយរបស់ពិភពលោក ហើយមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាងដប់ឆ្នាំមកហើយតាមរយៈក្រុមហ៊ុនយូនីលីវើកម្ពុជា។
បើនិយាយពីការ៉េម គ្មាននរណាដែលមិនចូលចិត្តញ៉ាំនោះទេ ព្រោះការ៉េមវ៉លស៍មានច្រើនរសជាតិ ដែលអ្នកអាចញ៉ាំបានគ្រប់ពេល គ្រប់វ័យ និង ជាអាហារសម្រន់ដ៏ពិសេស បង្កើនបរិយាកាសជួបជុំឱ្យកាន់តែរីករាយ ជាពិសេសអាចឱ្យអ្នកនឹកស្រមៃដល់រូបភាពពេលនៅតូចៗធ្លាប់រត់រកកង់ការ៉េមពេលឮសំឡេងកណ្ដឹង រ៉ើងៗៗ…ទិញការ៉េមហើយបង្វិលកងឈើ ឬ បាញ់ព្រួញយករង្វាន់។
ដើម្បីឱ្យការជួបជុំកាន់តែរីករាយ រំឭកនូវអនុស្សាវីយ៍ល្អៗកាលពីវ័យកុមារ ចាប់ពីថ្ងៃទី ០៩ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ នេះ ក្បួនរទេះការ៉េមវ៉លស៍ចំនួន ២០ នឹងធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញរយៈពេលមួយម៉ោង មុននឹងឈប់តាមគោលដៅងាយស្រួលរកចំនួន ១៧ ទីតាំង ក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ។ ក្បួនរទេះនេះនឹងនាំអារម្មណ៍អតិថិជនកម្ពុជាកាន់តែរីករាយ និង នឹករលឹកដល់វ័យកុមារភាព ដោយភ្លក់រសជាតិការ៉េម៉លស៍ជាច្រើនមុខ រួចលេងហ្គេមងាយៗ ដោយបង្វិលកងបាញ់កាំភ្លើងជ័រដើម្បីឈ្នះរង្វាន់ជាច្រើន ដូចជា កងតម្កល់ទូរសព្ទ ម៉ាស់វ៉លស៍ ការបញ្ចុះតម្លៃពីការ៉េមវ៉លស៍ និង រង្វាន់ជាច្រើនទៀត ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អតិថិជនក៏អាចស្វែងរករទេះការ៉េមវ៉លស៍ ញ៉ាំការ៉េម និង លេងហ្គេមនៅតាមបណ្តាវត្តមួយចំនួនក្នុងរាជធានីភ្នំពេញបានផងដែរ។
កុំភ្លេចហៅមិត្តភក្តិ ក្រុមគ្រួសារ កូនៗ ចូលរួមលេងហ្គេមសប្បាយៗ បង្វិលកងបាញ់កាំភ្លើងជ័រយករង្វាន់ ញ៉ាំការ៉េមវ៉លស៍ សប្បាយរីករាយជាមួយគ្នា និង ជួប Influencers ដូចជា LIN VEE , DAVID, SOY SENGHOUR នៅ ១៧ ទីតាំង ក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ៕