គ្រាន់តែឈុត Mai ពាក់ដើរផ្សារលេងសាមញ្ញៗសោះ ដឹងតម្លៃហើយចង់ទន់ជង្គង់
Mai Davika កំពូលតារាសម្តែងស្រីប្រចាំប្រទេសថៃ ដែលមានរាងតូចច្រឡឹង មានកម្ពស់ ១៧៥ សម មានប្រជាប្រិយភាពអាចសម្តែងបានគ្រប់ទម្រង់តួអង្គ។
បើនិយាយពីការតុបតែងខ្លួនវិញ គេហាក់សង្កេតឃើញថា Mai ជាតារាស្រីមួយរូបដែលនិយមលេងម៉ូតសម្លៀកបំពាក់មិនចេះសាំភ្នែក ជាពិសេសគឺចេះបទបែនតាមកាលៈទេសៈ។
ថ្មីៗនេះ Mai បានស្លៀកឈុតយ៉ាងសាមញ្ញ ចេញក្រៅដើរផ្សារទំនើប តែក៏មានតម្លៃថ្លៃមិនធម្មតា មានដូចជា៖
– មួយ Pomelo Cherry Embroidered Bucket Hat តម្លៃ ១៧ ដុល្លារ
– អាវយឺត Realisation Real The Dye Logo Tee តម្លៃ ៧៩ ដុល្លារ
– ខោខូចប៊យខ្លី Zara High Rise Shorts តម្លៃ ៣៩.៩០ ដុល្លារ
– ស្បែកជើង Princetown Leather Slipper តម្លៃ ៨៥០ ដុល្លារ
– កាបូប Blondie Mini Bag តម្លៃ ៣ ១០០ ដុល្លារ
– នាឡិកា Gucci G-Timeless Watch តម្លៃ ១ ៥០០ ដុល្លារ
សរុបត្រួសៗ ៥ ៥៨៥.៩០ ដុល្លារ៕