ពុទ្ធេ-ា! អ្នកជំនាញចិត្តសាស្ត្រម្នាក់ ដាច់ចិត្តបញ្ច-ប់ជី-វិ./តកូនបង្កើតអាយុទើប ៣ ខែ ព្រោះសម្ពាធផ្លូវចិត្តក្រោយសម្រាល
ស្ត្រីម្នាក់ឈ្មោះ Mackenzie Rose Colgan អាយុ ៣៧ ឆ្នាំ រស់នៅរដ្ឋ Maryland សហរដ្ឋអាមេរិក បានជាប់ចោទលើករណីធ្វើឱ្យកូនស្រីវ័យត្រឹម ៣ ខែរបស់ខ្លួនលង់ទឹកស្លាប់ក្នុងអាងងូតទឹកក្នុងផ្ទះ។ តាមព័ត៌មានបានឱ្យដឹងថា នាង Colgan ធ្លាប់ជាអ្នកជំនាញផ្នែកចិត្តសាស្ត្រម្នាក់ ហើយចំពោះមូលហេតុរហូតឈានដល់ការសម្លាប់កូនបង្កើតនេះដែរ គឺដោយសារតែនាងមិនអាចទ្រាំទ្រនឹងសម្ពាធគ្រួសារបាន។
ក្នុងថ្ងៃកើតហេតុទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ប៉ូលិសបានប្រញាប់ប្រញាល់ចុះទៅដល់ទីតាំងភ្លាមៗក្រោយទទួលបានការខលមួយពី Colgan។ តាមការរៀបរាប់តាមទូរស័ព្ទ នាង Colgan បានសារភាពខ្ទេចខ្ទីពីទង្វើដែលរូបនាងបានធ្វើចំពោះកូនស្រីជាក្មេងរងគ្រោះ។ មិនយូរប៉ុន្មានខាងក្រុមគ្រូពេទ្យក៏បានទៅដល់ទីតាំងផងដែរ ដោយឃើញថាក្មេងរងគ្រោះនៅមានដង្ហើមនៅឡើយ ហើយក៏ប្រញាប់នាំយកនាងទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែជាអកុសលក្មេងរងគ្រោះបានស្លាប់នៅតាមផ្លូវទៅហើយ។
បើតាមខាងអាជ្ញាធរ នាង Colgan បានសារភាពថារូបនាងបានយកកូនស្រីឡើងទៅជាន់ខាងលើផ្ទះដើម្បីងូតទឹកនៅវេលាម៉ោង ១១ និង ៤០ នាទីព្រឹកថ្ងៃទី ០៨ ខែធ្នូនោះ (ពេលវេលាក្នុងតំបន់)។ យ៉ាងណាមិញ ២០ នាទីក្រោយមក នាងក៏បានចុះមកជាន់ក្រោមវិញហើយប្រាប់ប្ដីនាងថាកូនស្រីបានស្លាប់ហើយ ទាំងខណៈនោះរូបនាងខ្លួនឯងបានទាក់ទងទៅប៉ូលិសសារភាពទង្វើគ្រប់បែបយ៉ាងដោយអារម្មណ៍ស្ងប់បំផុត។
នៅពេលនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសួរនាំ នាង Colgan សារភាពថានាងបានរៀបគម្រោងបញ្ចប់អ្វីៗគ្រប់យ៉ាងក្នុងជីវិតរបស់នាងនៅពេលណាដែលនាងភ្ញាក់ពីដំណេក។ សម្ពាធពីគ្រួសារក្រោយសម្រាលរួចបានធ្វើឱ្យនាងមានអារម្មណ៍ថាថប់ដង្ហើមខ្លាំង និង ចង់បញ្ចប់អ្វីៗគ្រប់យ៉ាងទាំងអស់។ នាងបានបន្ថែមទៀតថា នាងចង់សម្លាប់មិនត្រឹមតែកូននោះទេ ប៉ុន្តែចង់សម្លាប់ទាំងប្ដីរបស់នាងទៀត។ ក្រោយជ្រមុជកូនឱ្យលង់ទឹកស្លាប់ហើយ នាងក៏ចង់លោតពីលើផ្ទះសម្លាប់ខ្លួនដែរ តែក្រោយមកក៏សម្រេចចិត្តអត់វិញ។
គួរបញ្ជាក់ដែរថា នាង Colgan កំពុងឃុំខ្លួននៅពន្ធនាគារ Montgomery County ពីបទមនុស្សឃាត ខណៈបច្ចុប្បន្នកំពុងរង់ចាំការវាយតម្លៃលើសុខភាពផ្លូវចិត្តរបស់នាងមុនបញ្ជូនឡើងសវនាការកាត់ក្ដី៕
ប្រភព៖ Kenh14