យូ ថនវណ្ណៈ ត្រលប់ទៅធ្វើការងារក្នុងក្ដីស្រមៃលើយន្តហោះ សំខាន់ពេលពាក់ឯកសណ្ឋានទៅសង្ហាមានមន្តស្នេហ៍ខ្លាំង
ប្រិយមិត្តអ្នកគាំទ្រកម្មវិធីបវរកញ្ញា ក៏ដូចជាបុរសឯកនៅកម្ពុជាប្រាកដជាស្គាល់ លោក យូ ថនវណ្ណៈ ដែលលោកគឺជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី Mister Grand Cambodia 2022 ដែលកាលនោះ លោកក៏បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ Mister Grand International ២០២២ ដោយទទួលបានលទ្ធផល Top12 ព្រមទាំងទទួលបានពាន Sport Ambassador ពីកម្មវិធីលំដាប់អន្តរជាតិមួយនេះទៀតផង។
យ៉ាងណាមិញ មុនពេលឈានជើងចូលប្រកួតកម្មវិធីបុរសឯកខាងលើ លោក យូ ថនវណ្ណៈ គឺជាតារាម៉ូដែលអាជីពមួយរូប ហើយលើសពីនេះ លោកក៏ជាអ្នកបម្រើការងារលើយន្តហោះ Cabin Crew ដែលមានទេពកោសល្យអាចនិយាយបានរហូតដល់ទៅ ៤ ភាសា គឺភាសាអង់គ្លេស ចិន ថៃ និង ខ្មែរទៀតផង។
ដ្បិតថាពេលនេះ ប្រុសសង្ហា យូ ថនវណ្ណៈ ក្លាយជាបុរសឯក មានការងារសិល្បៈមមាញឹកយ៉ាងណាក្ដី ប៉ុន្ដែលោកនៅតែបន្តធ្វើការងារក្នុងក្ដីស្រមៃ ដោយត្រលប់ទៅបម្រើការងារលើយន្តហោះវិញ។ ជាក់ស្ដែងថ្មីៗនេះ លោក យូ ថនវណ្ណៈ បានស្លៀកពាក់ឯកសណ្ឋានជាបុរសបម្រើការងារលើយន្តហោះ បង្ហាញពីរូបរាងសង្ហាមានមន្តស្នេហ៍ខ្លាំង ធ្វើឱ្យសុភាពនារីជាច្រើនញ័របេះដូង ហើយលោកថែមទាំងបានលើកឡើងថា ៖ «បន្តធ្វើអ្វីដែលខ្លួនឯកស្រឡាញ់ ការងារក្នុងក្ដីស្រមៃ»៕