ថ្ងៃការទាំងមូល បាត់កូនកំលោះកូនក្រមុំ ទុកឱ្យភ្ញៀវអង្គុយផឹកស៊ីទាំងឆ្ងល់ ពេលដឹងការពិតសឹងផ្ងារជើងតូង
អ្នកណាមិនហួសចិត្តចំពោះរឿងរ៉ាវមួយ ដែលថ្ងៃការទាំងមូលកូនកំលោះកូនក្រមុំបែរជាមិនបង្ហាញខ្លួន ព្រោះតែជាប់ឡើងដំណែងថ្មីនៅកន្លែងធ្វើការ ទុកឱ្យភ្ញៀវអង្គុយផឹកស៊ីទាំងឆ្ងល់ទាំងមិនចិត្ត។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដែលមង្គលការត្រូវបានរៀបចំឡើងយ៉ាងហ៊ឹកហាក់ ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាញាតិមិត្តជិតឆ្ងាយ និង មិត្តភក្តិជាច្រើនរបស់ទាំងសងខាងកូនកំលោះកូនក្រមុំ។ យ៉ាងណាមិញ កម្មវិធីបានប្រព្រឹត្តទៅមួយសន្ទុះទៅហើយ តែគេមិនឃើញមានវត្តមានរបស់កូនកំលោះកូនក្រមុំសោះ ដែលធ្វើឱ្យភ្ញៀវទាំងឡាយកើតការងឿងឆ្ងល់ជាខ្លាំង។
មិនយូរប៉ុន្មាន ស្រាប់តែខាងឪពុកបានរបស់ខាងស្រី បានឡើងលើឆាកប្រកាសប៉ុន្មានម៉ាត់ថា ឱ្យភ្ញៀវទាំងអស់ហូបចុកឱ្យពេញទី ព្រោះទាំងកូនកំលោះកូនក្រមុំ កំពុងតែជាប់ឡើងដំណែងថ្មីនៅកន្លែងធ្វើការ ហើយក៏បានចូលធ្វើភ្លាមៗ ទើបមិនបានមកចូលរួមមង្គលការនោះទេ។ និយាយតែប៉ុន្មានម៉ាត់នេះ ពួកគាត់ក៏បានចុះទៅវិញបាត់ទៅ ធ្វើឱ្យភ្ញៀវរឹតតែឆ្ងល់ហួសចិត្តថែមទៅទៀត តែក៏ធ្វើអ្វីមិនបាន ក៏ប្រញាប់ហូបចុកផឹកស៊ីតែម្តងទៅ។ យ៉ាងណាមិញ ក្រោយពីរឿងនេះ ត្រូវបានចែកចាយទៅបណ្តាញសង្គម មហាជនពិតជាហួសចិត្តណាស់ ហើយថែមទាំងគិតថា នេះជាការមើលងាយភ្ញៀវទៀតផង៕