ស្រាបៀរកម្ពុជា រៀបចំកម្មវិធីចាប់ឆ្នោតផ្តល់រង្វាន់ជាទឹកប្រាក់ជូនគូស្វាមីភរិយាថ្មី ៤០ គូ
ស្រាបៀរកម្ពុជា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្តល់រង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ៥០០០ ដុល្លារ និង ២០០០ ដុល្លារ ជូនគូស្វាមីភរិយាថ្មីចំនួន ៤០ គូ ដែលបានជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លូន ។ កម្មវិធីចាប់រង្វាន់នេះត្រូវបានរៀបចំឡើងក្នុងកម្មវិធីតន្ត្រីទេសចរណ៍ស្រាបៀរកម្ពុជា នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៧ ។
ក្នុងចំណោមគូស្វាមីភរិយាថ្មីទាំង ៤០ គូ គឺមាន ១០ គូនឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ ដុល្លារ និង ៣០ គូទៀតនឹងទទួលបានប្រាក់រង្វាន់ចំនួន ២០០០ ដុល្លារ ។ គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា បានចាប់ផ្តើមយុទ្ធនាការ «អាពាហ៍ពិពាហ៍រឹតតែទាន់សម័យជាមួយស្រាបៀរកម្ពុជា» កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ ហើយបន្តរហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ ។
គូស្វាមីភរិយាណា ដែលបានជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លូនក្នុងអំឡុងពេលយុទ្ធនាការនេះ នឹងទទួលបានឆ្នោតផ្សងសំណាង ដែលអាចមានឱកាសឈ្នះទឹកប្រាក់ចំនួន ៥០០០ ដុល្លារ និង ២០០០ ដុល្លារ ជារៀងរាល់ខែ ដែលគិតជាទឹកប្រាក់សរុបចំនួន ១,០០០,០០០ ដុល្លារ ៕