ស្រែអំបិលជាគោលដៅទេសចរណ៍ថ្មី សម្រាប់ស្វែងយល់ពីជីវភាពរស់នៅ និង ការផលិតអំបិលរបស់ប្រជាកសិករនៅទីនោះ !
ក្រៅពីធ្វើការផ្សព្វផ្សាយនូវតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ធម្មជាតិ និង តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនោះ ឥឡូវនេះក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយនិង បង្ហាញគោលដៅទេសចរណ៍ថ្មីមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តស្រែអំបិល នៅខេត្តកែប និង កំពត ។
នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានធ្វើការបង្ហោះរូបភាពជាមួយការសរសេរសារណែនាំថា ដោយសារតែរដូវនេះ ជារដូវប្រមូលផល អំបិលពីស្រែអំបិល(ខេត្តកែប ខេត្ត កំពត)។ ស្រែអំបិលអាចជាគោលដៅទេសចរណ៍មួយសម្រាប់ទស្សនា ស្វែងយល់ និង អប់រំឱ្យមានការយល់ដឹង ពីជីវភាពកសិករ និង ការផលិតអំបិល ។ គួរតែនាំគ្នាលើកស្ទួយ និង ប្រើប្រាស់អំបិលរបស់ជាតិ ( អំបិលក្នុងស្រុកយើង ដែលមានតាំងពីដើមរៀងមក) ហើយជាអំបិលដែលសំបូរដោយជាតិ Iode ដែលអាចជួយកាត់បន្ថយបានច្រើនដល់ជំងឺពក ក ៕
ដោយ ៖ចំណូល