ជប៉ុនសង់ស្ពានអ្នកលឿងមិនយកលុយមួយរៀល ខ្មែរជិះបុកខ្ទេច ឥឡូវជប៉ុនតាមជួសជុលទៀត
ក្រុមអ្នកជំនាញជប៉ុននៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជប៉ុន ហៅកាត់ JICA បានរួមសហការគ្នា ជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូនទៅជូសជុលស្ពានអ្នកលឿង (ស្ពានត្សឹបាសា) ក្រោយអ្នកបើកបរខ្មែរមួយចំនួន ពិសេសរថយន្តធនធំបើកទៅបុកបង្កាន់ដៃស្ពាន បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ JICA ។
គួរឱ្យដឹងថា ស្ពានដែលវែងបំផុតនៅកម្ពុជានេះ មានប្រវែងសរុប ២២១៥ម៉ែត្រ និង ដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ ដោយចំណាយអស់ទឹកប្រាក់សាងសង់អស់ប្រមាណ ១៣០លានដុល្លារជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ៕
អត្ថបទ ៖ រាជ